adverise with khmeread 3af47fbc 9b54 4a24 90ea f99db8705019

មន្ត្រី​គយ​ម្នាក់​នាំ​ស្រី​ស្នេហ៍​«​ដោះកូយ​»​ប្រពន្ធ​តាម​ទាន់​ផ្អើល​ឈុ​ល​ទាំង​ព្រឹក​

    ភ្នំពេញ​ ៖ មន្ត្រី​គយ​ម្នាក់​ដែលមាន​ជីវភាព​ធូរធា​ត្រូវបាន ភរិយា​របស់ខ្លួន​មក​ដកយក​រថយន្ត កាបូប​លុយ ទូរស័ព្ទ ខណៈ​ភរិយា​បាន​តាមដាន​ដឹងថា​លោក​ប្ដី​ដ៏​កំហូច​នាំ​ស្រី​ស្នេហ៍​ទៅ​«​ដោះកូយ​»​ក្នុង​សណ្ឋាន​គារ​សុវណ្ណ​បុរី​ថ្មី ខាងក្រោយ​បុរី​កីឡា ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បណ្តាលឱ្យ​ផ្អើល​ឈុ​ល។

​    ស្ត្រី​ជា​ភរិយា​បានឱ្យដឹងថា ប្ដី​របស់ខ្លួន​នាំ​ស្រី​ស្នេហ៍​មកកាន់​សណ្ឋាគារ​នេះ​ក៏ដោយ ប៉ុន្តែ​ភរិយា​មិនបាន​ទៅ​ទាន់​ក្នុង​បន្ទប់​ជាក់ស្តែង​នោះឡើយ ដោយមាន​ការហាមឃាត់​ពី​ម្ចាស់​សណ្ឋាគារ​មិនឱ្យ​មាន​បញ្ហា​ប្រទូស្ត​រាយ​កើតឡើង ទើប​ខាង​សណ្ឋាគារ​បាន​សម្របសម្រួល​ភាគី​ខាង​ប្ដី​ប្រើ​មធ្យោបាយ​រំដោះ​ស្រី​ស្នេហ៍​ចេញពី​ពី​ទីនោះ ទើប​មិន​មានការ​បញ្ហា​ធំ​កើតឡើង​។​

    ស្ត្រី​ជា​ភរិយា​បាន​ស្រែក​យ៉ាងខ្លាំងៗ​ថា ប្ដី​របស់គាត់​បាន​យក​ស្រី​មក​ដេក​នៅទីនេះ ហើយ​ជួយ​ការពារ​រារាំង​មិន​ឲ្យ​ប្រពន្ធ​បានឃើញ​ស្រី​ថែមទៀត​។ ក្រោយមក​ប្ដី​កំហូច​ដែលជា​អតីត​បម្រើ​ការងារ​នៅ​ក្រុង​បាវិត ហើយ​បច្ចុប្បន្ន​ជា​មន្ត្រី​គយ​នៅ​ខេត្តកំពង់ចាម។

​    ស្ត្រី​ជា​ភរិយា​ក៏បាន​ដកយក​រថយន្ត​ឡិច​ស៊ី​ស​៤៥០​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AI-8886 កាបូប​លុយ និង​ទូរស័ព្ទ​ហើយ​តម្រូវ​ឲ្យ​ប្ដី​ត្រឡប់​ទៅធ្វើ​ការ​វិញ និង​បញ្ឈប់​អំពើ​ឆក់​កន្តៀត​ភ្លក់​ម្ហូប​ក្រៅ​ផ្ទះ​បន្តទៀត​។​

    ចំណែក​មន្ត្រី​រូបនេះ ហាក់ដូចជា​ទទួល​នូវ​កំហុស មិន​តវ៉ា​អ្វី​ទេ​គឺ​យកតែ​ការ​បូ​ប​ធ្វើការ​រួច​ឡើង​ជិះ​រ៉ឺម៉ក​កង់​បី​ធ្វើ​យ៉ាង​កំសត់​ចេញពី​ទីតាំង​សណ្ឋាគារ សូម្បីតែ​ពាក្យ​លា​មួយ​ម៉ា​ត​ក៏​ហា​មិន​ចេញ​ដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់