adverise with khmeread B0196e0e 601e 4e51 b686 758a7a37cef8

ស្ត្រី​អាមេរិក​ធ្លាក់​ពីលើផ្ទះ​សំណាក់​របួសធ្ងន់​

    សៀមរាប ៖ មាន​ករណី​ស្ត្រី​ជនជាតិ​អាមេរិក​ធ្លាក់​ពីលើ ផ្ទះសំណាក់​ហ្វា​ន់​ឃី​ហ្ល្វេ​ស ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប បង្ក​ឱ្យ​មា​ការភ្ញាក់ផ្អើល​វេលា​ម៉ោង​០៦​ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦ នេះ​បណ្តាលឱ្យ​រងរបួស​ធ្ងន់។

​    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ Worthy Rachel Marie  ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​អាមេរិក ជា​ភ្ញៀវ​ទេសចរណ៍​។​មូលហេតុ​ផឹកស្រា​ស្រវឹង (​ផឹក​មួយ​យប់​ទល់​ភ្លឺ​) ហើយ​មក​អង្គុយ​នៅ​ជិត​មាត់​បង្អួច​ក្នុង​បន្ទប់ដេក មិន​ប្រយ័ត្ន​បណ្តាលឱ្យ​ធ្លាក់​រងរបួស​ធ្ងន់​។​

    បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបាន​ដឹកបញ្ជូន​តាម​រថយន្ត​សង្គ្រោះ វ៉េង វុ​ឌ្ឍី យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​រ៉ូ​យា​ល់​អន្តរជាតិ​អង្គរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់