adverise with khmeread Index

ខឹងបងថ្លៃនិយាយដៀមដាមយកដំបងសំពង បែកក្បាលហើយរត់បាត់

     កណ្តាល៖ បុរសម្នាក់ត្រូវបានប៉ូលិសស្រុកៀនស្វាយឃាត់ខ្លួនកាលពីវេលាម៉ោង៦និង១៥នាទីយប់ថ្ងៃទី២២ធ្នូឆ្នាំ២០១៥ចំណុចហិង្សាដោយចេតនាភូមិរទាំង ឃំុភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលពីបទប្រើហិង្សាដោយចេតនាវាយសំពងបងថ្លៃថាពូកែនិយាយដៀមដាម។
    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ មិន ឈឿន (ហៅម៉ូវ) ភេទប្រុស អាយុ ៣៦ឆ្នាំមានទីលំនៅភូមិរទាំងឃំុភូមិធំ ស្រុកកៀនស្វាយ មុខរបរ:កសិករ។ចំណែកជនសង្ស័យឈ្មោះ ង៉ែត ពិសិត (ហៅយ៉ា) ភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិរទាំង ឃំុភូមិធំ ស្រុកកៀនស្វាយ មុខរបរ:មិនពិតប្រាកដ (គេចខ្លួន)។
     ប៉ូលិសបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលេី ជនរងគ្រោះ បានអង្គុយនៅលេីផ្ទះម្តាយក្មេកឈ្មោះនូ អេង ហេីយប្រដៅប្អូនឈ្មោះសាំង សំរេច ភេទប្រុស ដែលត្រូវជាប្អូនថ្លៃថាឯង ឈប់ដេីរលេងយប់ ទៅហេីយឈប់លួចរបស់របរគេទៀត ឈប់យកថ្នាំយកអីមកជក់នៅលើផ្ទះ ។ស្រាប់តែពេល នោះ ជនសង្ស័យឮដូច្នោះ ស្មានថាជនរងគ្រោះនិយាយដៀមដាមអោយខ្លួន ក៏បានយកដំបងឈេី ប្រវែងប្រហែលកន្លះម៉ែត្រទៅវ៉ៃជនរងគ្រោះចំក្បាលពីលេីផ្នែក ខាងស្តាំបណ្តាលឲ្យបែកចេញឈាមដេរចំនួនថ្នេរ ។
   បច្ចុប្បន្នជនសង្ស័យ បានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុង តាមស្វែងរកចាប់ខ្លូន៕

adverise with khmeread

មតិយោបល់