adverise with khmeread 81558744 1a73 4ed3 924f a99938df2333

ឃាត់ខ្លួន​មនុស្ស​៧​នាក់ ប្រើប្រាស់​គ្រឿងញៀន​

    កោះកុង ៖ កម្លាំង​ប៉ូលិស​ចុះ​ល្បាត​ពេលយប់ ឃាត់ខ្លួន​មនុស្ស​៧ នាក់ តាម​ដងផ្លូវ និង​តាម​ផ្ទះសំណាក់ កាលពី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៣ ឧសភា ឆ្នាំ​២០១៦ ក្រោយពី​បាន​រកឃើញថា ពួកគេ ទាំងនោះ បាន​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទាំង​៧​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១.​ឈ្មោះ ម៉ៅ សារិទ្ធ ភេទប្រុស អាយុ១៩​ឆ្នាំ មុខរបរ​កម្មករ​ទូ​ក ទីលំនៅ ភូមិ២ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​, ទី២.ឈ្មោះ យិន វ៉ាង  ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរប​មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​, ទី​៣.ឈ្មោះ សល់ រី​សាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស​ថ្នាក់​ទី​៩ ទីលំនៅ​ភូមិ​ថ្មី ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​, ទី​៤.​ឈ្មោះ ភឿន រិទ្ធី ភេទ​ប្រុស អាយុ​១៦ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី៩, ទី​៥.ឈ្មោះ វង្ស សី​ណែ​ត ភេទ​ប្រុស អាយុ១៦ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​នាង​កុក, ទី​៦.​ឈ្មោះ ហួ ដា​ណេ ភេទប្រុស អាយុ​១៥ឆ្នាំ មុខរបរ សិស្ស​ថ្នាក់​ទី​៨ នៅ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ និង​ទី​៧.ឈ្មោះ កើត ឌុល​ឡោះ ភេទ​ប្រុស អាយុ​១៧ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។​

    ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ក៏​ដកហូត​បាន​នូវ​វត្ថុ តាង​មួយចំនួន រួមមាន​ទូរស័ព្ទដៃ និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

    បច្ចុប្បន្ន​ពួកគេ​កំពុង​ត្រូវ​សាកសួរ​ដើម្បី​ឈានទៅរក​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ផ្សេងទៀត និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​៕


adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់