adverise with khmeread 1111

Manchester United បណ្តេញ​លោក Louis van Gaal ចេញពី​តំណែង​ហើយ​!

​    ​ក្រុម​បិសាច​ក្រហម Manchester United បាន​បណ្តេញ​លោក Louis van Gaal ចេញពី​តំណែង​បន្ទាប់ពី​គាត់​បាន​ជួយ​ក្រុម​លើក​ពាន FA Cup កាលពី​ថ្ងៃអាទិត្យ​។​

​    ​គ្រូ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ត្រូវបាន​ដកចេញ​ពី​តំណែង​ដោយសារ​ដឹកនាំ​ក្រុម​យ៉ាប់​យ៉ឹ​ន​ក្នុង​ក្របខ័ណ្ឌ Premire League ហើយ​គាត់​នឹងត្រូវ​បាន​ជំនួស​ដោយ​លោក Jose Mourinho​។​

​    ​គូកន​របស់គាត់​ដូចជា ជំនួយការ​គ្រូបង្វឹក​លោក Albert Stuivenberg និង​គ្រូបង្វឹក​ផ្នែក​ចាំទី​លោក Frans Hoek ក៏បាន​ចាក​ចេញពី​ក្លឹប​ផងដែរ​។​

​    ​លោក Ed Woodward បានមក​ដល់​ជំរំ​ហ្វឹកហាត់ Carrington របស់​ក្រុម Manchester United កាលពី​ព្រឹក​នេះ​ដើម្បី​និយាយ​ជាមួយ​អតីត​គ្រូបង្វឹក Bayern រូបនេះ​។​

​    ​លោក Van Gaal បាន​មកដល់​ក្លឹប​កាលពី​ម៉ោង ០៨ និង ៤៥ នាទី​ព្រឹក​ជាមួយ​ក្រុម​គ្រូបង្វឹក​ដោយ​ដឹង​ពី​ជោគវាសនា​របស់ខ្លួន​។​

​    ​លោក Mourinho រំពឹងថា នឹង​ចរចា​ជាមួយ​ក្លឹប​នៅ​ថ្ងៃស្អែក​នេះ​ជាមួយ​កុងត្រា​រយៈពេល​បី​ឆ្នាំ ស្របពេល​គ្រូបង្វឹក​ផ្នែក​ចាំទី​លោក Rui Faria និង Silvino Louro ក៏​ត្រូវបាន​រំពឹងថា នឹងចូលរួម​ផងដែរ​។​

​    ​រីឯ​វាសនា​របស់លោក Ryan Giggs នៅ​ក្លឹ​បិសាច​ក៏​មិន​ច្បាស់លាស់​ផងដែរ​បើទោះជា​លោក Mourinho ចង់ឱ្យ​បុរស​សញ្ជាតិ​វេ​ល​រូបនេះ​បន្ត​ជាមួយ​ក្រុម​ក៏ដោយ​៕​

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់