adverise with khmeread 7aede4cf 9c1c 4a16 bfd9 89e3c287e4ea

ហៅ​ម៉ូតូឌុប​ពី​ភ្នំពេញ​មកដល់​ស្រុក​ឧដុង្គ​ចាក់ និង​អារ​.​ក​បួស​ធ្ងន់​ប្លន់​យក​ម៉ូតូ​

    កំពង់ស្ពឺ ៖ បុរស​រត់​ម៉ូតូឌុប​ម្នាក់ ត្រូវបាន​ជនសង្ស័យ​ហៅ​ម៉ូតូឌុប​ពី​ភ្នំពេញ​មកដល់​ស្រុក​ឧដុង្គ​ចាក់ និង​អារ​.​ក​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​តែ​មិនបាន​សម្រេច កាលពី​វេលា​ម៉ោង​២ ​និង២០​នាទី​រសៀល​ថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​ត្រង់ចំណុច​ចំការមន ក្នុងភូមិ​អា​យាន ឃុំ​ពាង​ល្វា ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។​

    សមត្ថកិច្ចស្រុក​ឧដុង្គ បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ផាន យ៉ាន ភេទ​ប្រុស អាយុ៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រាំត្បាល់ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ជិះ​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ ២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 2O.8827 ជា​អ្នករត់​ម៉ូតូ​​ឌុប។

​    ដំបូង​ជនសង្ស័យ បាន​ប្រើល្បិច​ហៅ​ម៉ូតូឌុប​ជិះ​ពី​ម្តុំ​អង់​តែ​ន​ទួលគោក​មកកាន់​ស្រុក​ឧដុង្គ ពេល​ដល់​ចំណុច​ចំការមន ឃុំ​ពាំង​ល្វា ជា​កន្លែង​ស្ងាត់ ជនសង្ស័យ​បាន យក​កាំបិត​ចាក់​.​ក និង​ដើមទ្រូង​បណ្តាលឱ្យ​រងរបួស​ក្នុង​គោលបំណង​ប្លន់​យក​ម៉ូតូ ប៉ុន្តែ​មិនបាន​សម្រេច​។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​បាន​ភ្លាមៗ​ដកហូត​ម៉ូតូ ប្រគល់ជូន​ជនរងគ្រោះ​វិញ​។

​    ប៉ូលិស​បន្តថា មុខសញ្ញា​ជនសង្ស័យ​ឈ្មោះ ព្រំ ចាន់​មុន្នី ភេទ​ប្រុស អាយុ៣៥​ឆ្នាំ នៅ​ភូមិ​អំពិល ឃុំ​កក់ ស្រុក​ពញាឮ ខេត្តកណ្តាល ត្រូវបាន​ឃាត់ខ្លួន​ដើម្បី កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់