537dce30 ab0a 44f6 9069 5b6c8a31068d

ឃាត់ខ្លួន​ជនសង្ស័យ​១១​នាក់​និង​ថ្នាំញៀន​៥​កញ្ចប់​ម៉ូតូ​ចំនួន​៥​គ្រឿង​

    ភ្នំពេញ ៖ ជនសង្ស័យ​១១​នាក់​ និង​ថ្នាំញៀន​៥​កញ្ចប់​តូច​ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​កាល​វេលា​ម៉ោង​១ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៦​ ត្រង់ចំណុច​មុខ​វត្ត​កៀន​ឃ្លាំង​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​។

​    ប៉ូលិស​បានឱ្យដឹងថា នៅ​យប់​ថ្ងៃទី​២៣ ​ឧសភា​ ឆ្នាំ​២០១៦​នេះ​កម្លាំង​ប៉ូលិស​បាន​កំពុង​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​និង​អាវុធជាតិផ្ទុះ។   ខណៈពេល​នោះ​ក៏​ប្រទះឃើញ​ជនសង្ស័យ​១១​នាក់​ជិះ​ម៉ូតូ​៥​គ្រឿង​មានការ​សង្ស័យ​ បាន​ហៅ​ឱ្យ​ឈប់​ធ្វើការ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ដែល​លាក់ទុក​ចំនួន​៥ កញ្ចប់​តូច​រួច​បានធ្វើ​ការឃាត់​ខ្លួន​បាន​ចំនួន​១១​នាក់​ និង​ដកហូត​ម៉ូតូ​ចំនួន​៥​គ្រឿង ទើប​សមត្ថកិច្ច​ចាប់​ប​ញ្ចូ​ន​ខ្លួន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ដើម្បី​សួរនាំ​តែម្ដង​។​

    ប៉ូលិស​បន្តទៀតថា ជនសង្ស័យ​ទី​១-​ឈ្មោះ​ ឡុង ​តុលា ​ភេទ​ប្រុស ​អាយុ២៦​ឆ្នាំមាន​មុខរបរ​កម្មក​រឡ​ឥដ្ឋ​មាន​ទីលំនៅ​ភូមិ​ដើម​ឫស្សី ​ឃុំ​ដើម​ឫស្សី​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​, ទី២-​ឈ្មោះ​ អោយ ឡា​ដាំង ​ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំមាន​មុខរបរ​កម្មក​រឡ​ល​ដ្ឋ​មានស្រុក​កនើត​ជាមួយគ្នា, ទី៣-​ឈ្មោះ ​សោម​ ប៉ូច ​ភេទ​ប្រុស ​អាយុ​២០ឆ្នាំ ​មានមុខ​របរក​ម្មករ​ឡឥដ្ឋ​មាន​ទីលំនៅ​ភូមិ​ឈើទាល​ភ្លោះ​ ឃុំ​ស្វាយ​សំណរ​ ស្រុក​មុខកំពូល​ខេត្តកណ្ដាល,​ ទី៤-​ឈ្មោះ​ ឈៀ ​យ៉ា​ត​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ មាន​មុខរបរ​កម្មក​រឡ​ឥដ្ឋ​ទីលំនៅ​ភូមិ​ឌិ​ល ​ឃុំ​ជើង​ឆ្នក​ ស្រុក​បារាយណ៍​ ខេត្តកំពុងធំ ​ទី៥-​ឈ្មោះ​ សុខ ​លីន​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ មាន​មុខរប​រកម្មករ​ឡ​ឥ​, ទី​៦-​ឈ្មោះ ធី​ វី ​ភេទ​ប្រុស​ មានមុខ​របរ​អ្នកចំរៀង​អក​កេះ​មាន​ទីលំនៅ​ភូមិ​ស្វាយ​សាច់​ភ្នំ ​ឃុំ​ស្វាយ​សា​ចម​ភ្នំ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពុងចាម​, ទី៧-​ឈ្មោះ​ សំ​ ឡុង​លាភ​ ភេទ​ប្រុស​ អាយុ១៨ឆ្នាំ មាន​មុខរបរ​នៅផ្ទះ​ ទីលំនៅ​ភូមិ​ព្រៃ​រំដេង ​ឃុំ​ព្រៃ​រំដេង ​ស្រុក​ស្រី​សន្ធរ​ ខេត្តកំពុងចាម, ទី៨-​ឈ្មោះ ​សេង​ វិចិត្រ​ ភេទ​ប្រុស​ អាយុ១៨ឆ្នាំ មាន​មុខរបរ​ជាង​តុទូ​មាន​ទីលំនៅ​ភូមិ​២​ ឃុំ​កង​តា​ណឹ​ង ​ស្រុក​កងមាស ​ខេត្ត​កំ​ណុ​ចាម​, ទី៩-​ឈ្មោះ ​អ៊ុំ ​វត្ថា​ ភេទ​ប្រុស​ អាយុ២៣​ឆ្នាំ មាន​មុខរប​រជាង​តុទូ​មាន​ទីលំនៅ​ភូមិ​ល្វា ​ឃុំ​អង្គ​ព​ណ៌ ស្រុក​គងពិសី ​ខេត្តកំពុងស្ពឺ​​, ទី១០-​ឈ្មោះ​ ផេង​ សេរី​រតនា​ ភេទ​ប្រុស​ អាយុ៣២​ឆ្នាំមាន​មុខរបរ​នៅផ្ទះ​ មាន​ទីលំនៅ​ភូមិប​ណ្ឌុ​ល​ សង្កាត់​៣​ ខណ្ឌ​មិត្តភាព​ ក្រុងព្រះសីហនុ, ​និង​ទី១១-​ឈ្មោះ​ ផុន​ សុន​ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ មាន​មុខរ​បរលក់​ចាបហួយ​មាន​ទីលំនៅ​ភូមិ​ចុង​កោះ​ សង្កាត់​កោះដាច់ ​ខណ្ឌ​ជ្រោយចង្វារ។

​    បច្ចុប្បន្ន​វត្ថុតាង​រួមមាន​ថ្នាំ​ពណ៌​ថ្លា​ចំនួន​៥​កញ្ចប់​តូច​និង​ម៉ូតូ​ចំនួន​៥​គ្រឿង​ជា​ភស្តុតាង​ព្រមទាំង​ជនសង្ស័យ​ទាំង​១១​នាក់​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕

អ្នកនឹងចូលចិត្ត

មតិយោបល់