adverise with khmeread 4155de72 a58c 44bd a23f 04f4b4a07a07

យុវជន​ម្នាក់ ត្រូវ​ឃាតករ​កាប់ រយះ​ក្បាល ឃើញ​ខួរ​

    ស្ទឹងត្រែង ៖ យុវជន​ម្នា​ក់មក​ច្រៀង​រាំលេង​កម្សាន្ត​ក្នុង​ក្លឹប​កាឡាក់ស៊ី ពេលចេញ​មកវិញ ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ មាន​គ្នា​ប្រហែល​៣​នាក់ ស្កាត់​ចាំ​កាប់​ជាច្រើន​កាំបិត ចំ ច្រមុះ ដៃ និង​ក្បាល​ដាច់​លលាដ៍ ឃើញ​ខួរក្បាល​របួសធ្ងន់។

​    អំពើហិង្សា​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​២​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៣​ ខែឧសភា ឆ្នាំ​២០១៦ ត្រង់ចំណុច​ជិត​ខារ៉ាអូខេ កាឡាក់ស៊ី ស្ថិតក្នុង​ភូមិ​ស្រែ​ពោធិ សង្កាត់​ស្រះ​ឫស្សី ក្រុង​-​ខេត្តស្ទឹងត្រែង​។​

    ក្រុមគ្រួសារ​ជនរងគ្រោះ បានឱ្យដឹងថា ប្អូន​របស់គេ​ដែល​ត្រូវ​ជន​មិន​ស្គាល់មុខ​កាប់​នេះ ឈ្មោះ ផង អឹម ភេទ​ប្រុស អាយុ​២២​ឆ្នាំ​មុខរបរ​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្ត​រតនគីរី បច្ចុប្បន្ន​ស្នាក់នៅ ភូមិ ឃុំ ខាងលើ​។

​    ប្រភព ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​ជនរងគ្រោះ បាន​ចូលទៅ​រាំលេង​នៅក្នុង​ក្លិប​ខារ៉ាអូខេ​កាឡាក់ស៊ី​។ ក្រោយពី​ចេញមក​វិញ ក៏ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ ចាំ​ស្ទា​ក់កាប់​ជាច្រើន​កាំបិត ធ្វើឱ្យ​រងរបួស​ធ្ងន់ ដាច់​លលា​ដ៏​ក្បាល​ត្រូវបាន​បងប្អូន​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត ដោយសារតែ​របួសធ្ងន់​ធ្ង​រ​ពេក មិន​អាចជួយ​សង្គ្រោះបាន ក៏​បញ្ជូនបន្ត​ទៅកាន់​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។

​    ពាក់ព័ន្ធ ក្នុងករណី​ខាងលើ ក្រុមគ្រួសារ​ជនរងគ្រោះ​មិនទាន់បាន​ដាក់ពាក្យ​បណ្ដឹង​នៅឡើយ​ទេ ដោយ​ជាប់រវល់​បញ្ជូន​ជនរងគ្រោះ​ទៅ​ប្រទេស​វៀតណាម​។ ដោយឡែក​សមត្ថកិច្ច​មូល​ដ្ឋា​ន​នៅ​មិនទាន់​ដឹង​រឿងនេះ​នៅឡើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់