adverise with khmeread 07f50871 975c 40b3 a7b9 a03ba02e14c2

ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​១១​កញ្ចប់​

    ត្បូងឃ្មុំ ៖ មាន​ករណី​រក្សាទុក​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ នា​ថ្ងៃទី២៣ ខែឧ​សភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​ និង​២៤​នាទី នៅ​ចំណុច​ភូមិ​កងកេង ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​ឃាត់​បាន​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​១១​កញ្ចប់​។​

    ប៉ូលិស​និយាយថា កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មេមត់ ចុះបង្ក្រាប​ករណី​រក្សាទុក ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជា ភ័​ស្ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​កងកេង ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​ដកហូត​បាន​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​ថ្នាំញៀន​ចំនួន​១១​កញ្ចប់​តូច រួមជាមួយ​សម្ភា​រៈវេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។

​    បន្ទាប់មក​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​ស្រុក​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់