កណ្តាល ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញារក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់បានរត់គេចខ្លួនបាត់ដោយបន្សល់វត្ថុតាងនាថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៦ វេលាម៉ោង៩និង៣០នាទីព្រឹកនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ១ចំន្លោះគីឡូម៉ែត្រលេខ២៤-២៥ក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនសង្ស័យមានគ្នា២នាក់១-ឈ្មោះ វៀង យ៉ាំងញ៉ក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅក្រុមវៀតណាម ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(គេចខ្លួន) និង២-មិនស្គាល់ឈ្មោះ(គេចខ្លួន)។
ប្រតិបត្តិការនេះប៉ូលិសប្រមូលវត្ថុតាងរួមមាន១-ម៉ូតូ០១គ្រឿងម៉ាកស្មាស់ពណ៌ខ្មៅពាក់ផ្លាក់លេខ តាកែវ 1B.4488 និង២-ម៉្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច(សង្ស័យគ្រឿងញៀនប្រភេទទឹកកក)។
ប៉ូលិសបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ ធ្វើការល្បាត ក្នុងភូមិសាស្ត្រក៏ប្រទះឃើញជនសង្ស័យកំពង់ឈរ រេរាមើលឆ្វេងមើលស្តាំរួចជិះម៉ូតូចេញពីផ្ទះកាត់ដេរសមលៀកបំពាក់មួយកន្លែងស្ថិតក្នុងភូមិដីឥដ្ឋកោះផុស៣ ដែលមានម្ចាស់ផ្ទះឈ្មោះកែវ ដារ៉ា(ហៅឃ្លី)ភេទប្រុសអាយុប្រហែល៣២ឆ្នាំជនជាតិខ្មែរ។
ឃើញដូច្នេះកម្លាំងប៉ុស្តិ៍ក៏មានការសង្ស័យក៏ជិះម៉ូតូដេញតាមពីក្រោយគោលបំណងហៅឱ្យឈប់ធ្វើការសួរនាំពេលដេញបានប្រហែល១០០០ម៉ែត្រខណៈពេលកំពង់ជិះម៉ូតូជនសង្ស័យបានបោះចោលម្សៅក្រាមពណ៏សមួយកញ្ចប់ទៅម្ខាងរួចជិះកាន់តែលឿនទៅៗ។
ពេលនោះកម្លាំងបានឈប់ម៉ូតូរើសបានម្សៅក្រាមពណ៌សថ្លា០១កញ្ចប់តូច(សង្ស័យជាសារធាតុញៀន)ដែលជនសង្ស័យបានបោះចោលភ្លាមនោះកម្លាំងបានជិះម៉ូតូដេញតាមជនសង្ស័យពីក្រោយទៀតរហូតដល់ ម្តុំមាត់ទន្លេភូមិដីឥដ្ឋកោះផុស២ ជនសង្ស័យបានផ្តួលម៉ូតូទុកចោររួចរត់ចូលក្នុងព្រៃត្រែងគេចខ្លួនបាត់។
បច្ចុប្បន្នម៉ូតូនិងវត្ថុតាងត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍និងស្រាវជ្រាវបន្ត៕
