adverise with khmeread 378a89cc d5cb 4003 8014 749d20fd87d1

ឃាត់​បុរស​ម្នាក់​វា​យម​ន្ត្រី​ប៉ូលិស​ម្នាក់ តែ​គេច​ផុតពី​គ្រោះថ្នាក់​

    កណ្តាល ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង​នា​ថ្ងៃទី​២៣ ខែ​ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ល្ងាច​នៅ​ចំណុច​លើផ្លូវ​លំ​ក្នុងភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល តែ​ជនរងគ្រោះ​ពុំទាន់​មាន​រងរបួស ហើយ​ជនបង្ក​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន។

​    ប៉ូលិស​និ​យា​ថា ជនរងគ្រោះ​ឈ្មោះ ឈាង ឈា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជាតិខ្មែរ មុខរបរ នាយផ្នែក​អត្តសញ្ញាណ​ប​ណ្ណ័​ប៉ូលិស​ស្រុក​លើកដែក មាន​ទីលំនៅៗ ភូមិ​ឃុំ​កើតហេតុ​ខាងលើ (​ពុំមាន​រងរបួស​ទេ​)។​

    ប៉ូលិស​បន្តថា ជនល្មើស​ឈ្មោះ ភិន សា​វ៉ាន ហៅ ពីង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​ជាតិខ្មែរ មាន​ទីលំនៅៗ ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល មុខរបរ រត់​ម៉ូតូឌុប។​

    វត្ថុតាង​ដកហូត​រួមមាន ៖ ១-​ដែក កាឡេ​រថយន្ត ទំហំ​០,១៨.​ស​.​ម​.​បណ្តោយ​ប្រវែង​.០,៤០.​ម៉​. ចំនួន​១ ដើម​និង​២-ម៉​តូ​ម៉ាក​ស៊ុយ​ហ្សុ​យ​គី ​ស្មាស់​រី​វ៉ូ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ កណ្តាល 1F-3244 ចំនួន​០១​គ្រឿង​ជា​របស់​ជនល្មើស។

​    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៣ ខែ​ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ល្ងាច​ជនរងគ្រោះ​កំពង់​ជិះ​ម៉ូតូ​នៅលើ​ផ្លូវលំ ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ស្រាប់តែ​ជនល្មើស​បាន​ជិះ​ម៉ូតូ​មក​ឈប់​ស្ទាក់ផ្លូវ​ពីមុខ​ជនរងគ្រោះ ដោយនៅ​ដៃ​ជនល្មើស​មាន​កាន់​ដែក​កាឡេ​រថយន្ត ហើយ​ស្ទុះ​ចូលទៅ​វាយ​ជនរងគ្រោះ​តែ​ភ្លាមនោះ​ត្រូវ​ជនរងគ្រោះ​បានគេច​ផុត រួច​ស្ទុះ​ចេញពី​ម៉ូតូ។

​    ភ្លាមនោះ​ត្រូវបាន​ប្រជាជន​នៅ​កន្លែងកើតហេតុ​បាន​ឃាត់​ហើយ​សមត្ថកិច្ច​ក៏​ចេញ​ទៅដល់​កន្លែងកើតហេតុ​ភ្លាម​ធ្វើ​ការចាប់​ឃាត់ខ្លួន​ជនល្មើស​បញ្ជូនមក​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​ចាត់ចែង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់