adverise with khmeread Fb505000 6905 4b91 a5c2 111621c27635

អាវុធហត្ថ​ខេត្តក្រចេះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​

    ក្រចេះ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បានធ្វើការ​ប្រតិបត្តិកា​រ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដោយ​ឃាត់ខ្លួន​ជនល្មើស​ចំនួន​០៥​នាក់ នៅវេលា​ម៉ោង​២២ និង​៣០​នាទី យប់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦​ស្ថិតនៅ​ចំណុច លើ​កំណាត់​ផ្លូវជាតិ​លេខ​៧A ស្ថិត​ក្នុងភូមិ​បន្ទាយ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

​    មន្ត្រី​អាវុធហត្ថ​និយាយថា ជនសង្ស័យ​ ទី១.ឈ្មោះ​ ប្រាជ្ញ ចាន់ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​សូរ​សែន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មុខរបរជា​អ្នក​បើកឡាន ទី​២.ឈ្មោះ ហេង ហ៊ា​ប ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ រស់នៅ​ភូមិ​អំពិល ឃុំ​អំពិល​តា​ពក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ មុខរបរជា​អ្នក​បើកឡាន​ ទី៣.ឈ្មោះ នី ដូង ភេទ​ប្រុស អាយុ ១៩ ឆ្នាំ រស់នៅ​រស់នៅ​ភូមិ​អំពិល ឃុំ​អំពិល​តា​ពក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ មុខរបរព្រូឡាន ទី​៤.ឈ្មោះ វេ​ង សា​វី ភេទ​ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ​រស់នៅ​ភូមិ​ល្វា​លើ ឃុំ​ស្ដៅ ស្រុក​កងមាស ខេត្តកំពង់ចាម មុខរបរ ព្រូឡាន​ និង​៥.ឈ្មោះ ង៉ូ វ៉ាង​វី ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​រស់នៅ​ប្រទេស​វៀតណាម មុខរបរព្រូឡាន​។

​    វត្ថុតាង​ចាប់យក​រួមមាន ៖ ១-​រថយន្ត​ចំនួន ០២​គ្រឿង​, ២-​ឈើប្រណិត​ប្រភេទ​ធ្នង់ ពេញៗ​រថយន្ត (​មិនទាន់​រាប់​ចំនួន​)​។​

    បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់