adverise with khmeread Rape

ឃាត់ក្មេងប្រុសម្នាក់នាំក្មេងស្រីអាយុ១៤ឆ្នាំរំលោភបានសម្រច

     ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យបានទទួលឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីវេលាម៉ោង៣ល្ងាចកាលពីថ្ងៃទី២២ធ្នូឆ្នាំ២០១៥ ដោយជាប់សង្ស័យថាបានចាប់ រំលោភក្មេងស្រីអាយុ១៤ឆ្នាំ បានសម្រេច។
   ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ លី រីវ៉ូ ហៅឆាយ  ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅផ្ទះលេខ៤៥ ផ្លូវលេខ១៤ ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ លើជនរងគ្រោះឈ្មោះ អ.ច.ស.ភេទ ស្រី អាយុ ១៤ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
    ប៉ូលិសបន្តថាអំពើចាប់រំលោភខាងលើនេះប្រព្រឹត្ត កាលពីថ្ងៃទី២០ធ្នូឆ្នាំ២០១៥ វេលាម៉ោង២និង១៥នាទីរសៀលនៅ ចំណុច ក្នុងផ្ទះសំណាក់សុវណ្ណគីរី ផ្លូវវេងស្រេង ភូមិ ដំណាក់ធំ២  សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ  ហើយត្រូវបានឈ្មោះ ជុំ ស្រីមុំ ត្រូវជាម្តាយជនរងគ្រោះបានដឹងរឿងហេតុក៏ឃាត់ខ្លួនជនសង្ស័យយកមកប្រគល់ឲ្យប៉ូលិសស្ទឹងមានជ័យចាត់ការតាមច្បាប់តែម្តង ៕

adverise with khmeread

មតិយោបល់