adverise with khmeread 03167094 594c 48b6 8855 13cdd7496cb6

ឃាត់ខ្លួន​បុរស​ម្នាក់​ជួញដូរ​គ្រឿងញៀន​នៅ​កំពង់ឆ្នាំង​

    កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​ចាប់ខ្លួន​នា​ថ្ងៃទី​២៣ ខែ​ឧសភា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៣​រសៀល​ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ​ សង្កាត់​ប្អេ​រ ក្រុង​-​ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន។

​    ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​បានរួម​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​បង្ក្រាប​ករណី រក្សាទុក​ចែកចាយ នឹង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ​ឈ្មោះ កែ សំណាង​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ ជនជាតិខ្មែរ ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ​ សង្កាត់​ប្អេ​រ។

​    ជា​លទ្ធផល​កិច្ចប្រតិបត្តិការ​ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ឈ្មោះ សំណាង បូរ​ម៉ី ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែរ ត្រូវជា​កូន​ម្ចាស់ផ្ទះ​ឈ្មោះ​ កែ សំណាង​។ ដកហូត​វត្ថុតាង ៖ ​ថ្នាំ​ម្សៅ​ពណ៌ស​ថ្លា​១កញ្ចប់​ធំ​,​ ដាវ ២​ដើម​, ​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន មួយចំនួនទៀត​។​

adverise with khmeread

មតិយោបល់