adverise with khmeread 1166dfd2 f714 4ecf 8feb d526080d9a99

សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

    ត្បូងឃ្មុំ ៖ ជនសង្ស័យ​១​នាក់​ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ជួញដូរ​នូវ​សារធាតុ​ញៀន ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​ប៉ូលិស​ខេត្ត បាន​ឃាត់ខ្លួន ស្ថិតនៅ​ចំណុច​ភូមិ សញ្ជ័យ​សែន ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​នៅវេលា​ម៉ោង​១៤ និង​១០​នាទី ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៦​នេះ។

​    មន្ត្រី​អាវុធហត្ថ​បន្តថា ជនសង្ស័យឈ្មោះ សយ សុ​ផា ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​/​ឃុំ​ខាងលើ។​ វត្ថុតាង​ចាប់យក​រួមមាន ម៉្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១២​កញ្ចប់។

​    បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​បញ្ចូនទៅ​ខាង​ប៉ូលិស​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់