ហឹបដាក់អីវ៉ាន់ជាច្រើនត្រូវបានប្រទះឃើញនៅក្រៅផ្ទះរបស់លោក Jose Mourinho ក្នុងទីក្រុងឡុង៍ភាគខាងកើតនៅថ្ងៃនេះខណៈគាត់ត្រូវបានរំពឹងទុកថា នឹងផ្ទេរទៅកាន់ក្លឹប Manchester United នាពេលដ៏ខ្លីខាងមុខនេះ។
បន្ទាប់ពីលោក Louis van Gaal ត្រូវបានបណ្តេញចេញពីការងារក្រោយជួយក្រុមលើកពាន FA Cup រួចមក ក្រុមបិសាចក្រហមបានធ្វើការយ៉ាងរហ័សរហួនដើម្បីរកអ្នកជំនួសតំណែងគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ។
អតីតគ្រូបង្វឹកតោខៀវ Chelsea រូបនេះត្រូវបានរំពឹងថា នឹងចូលមកកាន់កាប់ក្រុម Man Utd ក្នុងសប្តាហ៍នេះជាមួយក្លឹបនឹងធ្វើការប្រកាសជាផ្លូវការនាពេលដ៏ខ្លីខាងមុខ។
លោក Mourinho បានដើរនៅក្បែរផ្ទះរបស់គាត់នៅទីក្រុងឡុងដ៏ជាមួយអតីតជំនួយការរបស់គាត់គឺលោក Rui Faria ដែលត្រូវបានរំពឹងទុកថា នឹងចូលរួមជាមួយគាត់នៅទឹកដី Old Trafford។
គ្រូបង្វឹកវ័យ ៥៣ ឆ្នាំរូបនេះបានបាត់បង់ការងារតាំងពីខែធ្នូឆ្នាំមុនបន្ទាប់បីក្លឹប Chelsea បានបណ្តេញគាត់ ប៉ុន្តែអនាគតរបស់គាត់នឹងបន្តនៅភាគពាយ័ព្យប្រទេសអង់គ្លេស៕
ប្រភព៖ Daily Mail
