adverise with khmeread Face

រូបមន្ត​របស់​ជប៉ុន​ជួយ​ឱ្យ​អាយុ​វែង​មាននៅ​ក្នុង​អត្ថបទ​នេះ​

    ​សព្វថ្ងៃ​អ្នកខ្លះ​មាន​អាយុ​ទើប ៤០ ទេ​តែ​មើលទៅ​ចាស់​ដូច​អាយុ ៦០ និង​អ្នក​ខ្លះទៀត​អាយុ ៦០ ទេ​តែ​មើលទៅ​ដូច​អាយុ ៤០​។ អ្នកខ្លះ​មាន​សុខភាព​ល្អ​និង​រហ័សរហួន​ទោះ​មាន​អាយុ​ច្រើន អ្នកខ្លះ​មាន​អាយុ​តិច​តែ​ឈឺ​ឥត​ឈប់​។ ភ្នែក​អន់ ការ​ភ្លេចភ្លាំង ជំងឺ​ពុក​ឆ្អឹង គាំងបេះដូង និង​ជំងឺ​ជាច្រើន​ទៀត​ភាគច្រើន​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​អាយុ​ជរា​។ ប៉ុន្តែ តាម​ការសិក្សា អាយុ​មិនមែនជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការកើត​ជំងឺ​នោះទេ ហើយ​អ្នក​ដែល​ទទួលខុសត្រូវ​គឺ​បញ្ហា​ហ្សែ​ន កម្សោយ​ការហាត់​ប្រាណ និង​របប​អាហារ​មិនល្អ​។ 

​    ​ខាងក្រោម​នេះ​ជា​អាហារ​ដែល​ល្អ​សម្រាប់​អាយុ​វែង​៖
​    ​- គ្រាប់​ធុញ្ញ​ជាតិ​ជាមួយ​ទឹកដោះគោ​ជូរ​យ៉ា​អួ​សម្រាប់​អាហារ​ពេលព្រឹក​។​
​    ​- បន្លែ​ស្រុស​ជាមួយ​គ្រាប់​ផ្លែឈើ​ខ្លះៗ​។​
​    ​- នំប៉័ង​បី​បួន​បន្ទះ​បៀក​ជាមួយ​បឺ​រ​សណ្តែកដី​។​
​    ​- ទទួលទាន បន្លែ និង​ផ្លែឈើ​ច្រើនៗ​។​
​    ​- ផឹកទឹក​ច្រើន​។​
​    ​
​    ​* នេះ​ជា​តាម​រូបមន្ត​អាយុ​វែង​របស់​ជប៉ុន ប៉ុន្តែ​ទាល់តែ​ទទួលទាន​រាល់ថ្ងៃ​។ 
​    ​- ទឹក កន្លះ​កែវ​
​    ​- ទឹកខ្មេះ​ប៉ោម ១ ស្លាបព្រា​បាយ​
​    ​- ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​
​    ​- ម្សៅ​កាហ្វេ​កន្លះ​ស្លាបព្រា​កាហ្វេ​
​    ​- ទឹក​ខ្ទឹមស ២០ ដំណក់​
​    ​- ទឹក​ប្រទាល​កន្ទុយក្រពើ ១ ស្លាបព្រា​កាហ្វេ​

​    ​លាយ​គ្រឿងផ្សំ​ចូលគ្នា​ឱ្យ​សព្វ រួច​ផឹក​រាល់​ពេលព្រឹក​ពោះ​ទទេរ​៕

​ប្រភព​៖ originalhealthrecipes

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់