adverise with khmeread 1

វិធី​ថែ​សម្រស់​ឱ្យនៅ​ក្មេង​តាម​ក្បួន​របស់​ចិន តើ​អ្នក​ហ៊ាន​ធ្វើតាម​ទេ​?

​    ​ស្ត្រី​ជាច្រើន​បាន​ស្វះ​ស្វែងរក​វិធី​ព្យាបាល​សម្រស់​ដែលមាន​ប្រសិទ្ធភាព​បំផុត​។ ក្នុងប្រទេស​ចិន​មាន​និន្នាការ​មួយ​ក្នុងការ​ព្យាបាល​សម្រស់​ដែល​គេ​ហៅថា Huǒ liáo ឬ "​ការព្យាបាល​ដោយ​ប្រើ​ភ្លើង​"​។ ស្តាប់ទៅ​វា​ប្រហែលជា​ក្តៅ​ខ្លាំងណាស់​មើលទៅ​ព្រោះ​អ្នក​ព្យាបា​ន​នៅ​សាឡ​ន​របស់​ចិន​បានផ្តល់​ការព្យាបាល​ជាមួយ​អណ្តាតភ្លើង​ដើម្បី​ជំរុញ​ការលូតលាស់​ឡើងវិញ​នៃ​កោសិកា និង​ដើម្បីឱ្យ​ស្បែក​រក្សា​ភាព​វ័យក្មេង​។ កន្សែងពោះគោ​ជ្រលក់​ជាមួយ​អាល់កុល និង​ឱសថ​ធម្មជាតិ​ត្រូវបាន​ដាក់​ពីលើ​មុខ​ឬ​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ ដែល​ត្រូវការ​បន្តឹង​ឱ្យ​ហាប់​ណែន បន្ទាប់មក​ដុត​ភ្លើង​ពីលើ​ប៉ុន្មាន​វិនាទី​។ ផ្អែក​តាម​អ្នក​ព្យាបាល វិធីសាស្ត្រ​នេះ​ជួយ​កាត់បន្ថយ​ការ​យារ​ធ្លាក់ និង​ស្នាម​ជ្រីវជ្រួញ​របស់​ស្បែក​។ 

​    ​តើ​ការព្យាបាល​នេះ​ជា​អ្វី​?

​    ​អ្នក​ព្យាបាល​ដំបូង​លាប​ល្បាយ​រុក្ខជាតិ​ពិសេស​របស់គេ (​មិន​បញ្ចេញ​ឱ្យដឹង​ទេ​) ទៅលើ​ស្បែក ហើយ​បន្ទាប់មក​ត្រាំ​កន្សែងពោះគោ​ក្នុង​អាល់កុល រួច​ដុត​ភ្លើង​លើ​តំបន់​ដែល​ព្យាបាល​។ ភ្លើង​រីក​រាលដាល​យ៉ាង​លឿន​នៅ​ជុំវិញ​តំបន់​ដែល​បាន​លាប​រុក្ខជាតិ​ពិសេស​នោះ​។ 

​    ​អ្នក​ព្យាបាល​និយាយថា ការព្យាបាល​នេះ​មិន​ឈឺចាប់​ទេ ហើយ​គេ​អាចមាន​អារម្មណ៍​ក្តៅ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ជាងនេះទៅទៀត ពួកគេ​អះអាងថា វិធីសាស្ត្រ​នេះ​មាន​ប្រសិទ្ធភាព​ណាស់ ដូច្នេះ​អ្នកជំងឺ​អាច​ចៀសវាង​ការវះកាត់​បាន​។ វា​ចំណាយ​ត្រឹមតែ ៤៨ ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ការព្យាបាល​ក្នុង​មួយ​ម៉ោង​។ 

​    ​ការព្យាបាល​នេះ​អាចធ្វើ​ឡើង​បានតែ​តាមរយៈ​អ្នក​ព្យាបាល​មាន​ជំនាញ​បណ្តុះបណ្តាល​ត្រឹមត្រូវ​ប៉ុណ្ណោះ​។ ស្បែក​មាន​អារម្មណ៍​ក្តៅ​តិចៗ​ដោយសារតែ​រុក្ខជាតិ​ពិសេស​។ 

​    ​ប្រសិនបើ​អ្នក​វិញ​ហ៊ាន​សាកល្បង​វិធី​ព្យាបាល​សម្រស់​បែប​ធម្មជាតិ​មួយ​នេះ​ទេ​?៕

 

adverise with khmeread
ប្រភព៖ YouTube, myilifestyle.com

អ្នកនឹងចូលចិត្ត

មតិយោបល់