adverise with khmeread Untitled 1

ចង់​បង្ការ​ស្រមុក អាន​ល្បិច​ទាំងអស់នេះ​!

​    ​ស្រមុក​មិន​គ្រាន់តែ​ជា​ទម្លាប់​មិនធម្មតា​ប៉ុណ្ណោះ​ទេ តែ​វា​អាច​បង្កបញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ថែមទៀត​ផង​។ ការ​ស្រមុក​សព្វថ្ងៃ​ពុំ​សូវ​មាន​នរណា​ចាត់ទុកជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​វេជ្ជបណ្ឌិត​និយាយថា ការ​ស្រមុក​ជាស​ញ្ញា​មិន​ស្រួល​កំពុង​កើតឡើង​ចំពោះ​សុខភាព​។ ស្រមុក​កើតឡើង​នៅពេល​ផ្លូវដង្ហើម​ត្រូវបាន​ធ្វើឱ្យ​ស្ទះ​ឬ​តឹង​ណែន ដូច្នេះ​ខ្យល់​ដែល​ឆ្លងកាត់​ផ្លូវដង្ហើម​នឹង​រំខាន​ដល់​ជាលិកា​ទន់ៗ​របស់​បំពង់ក​។ 

​     ការ​ធាត់​ខ្លាំង​រឹតតែ​បង្ក​ឱ្យ​ស្រមុក​ខ្លាំង​ថែមទៀត ព្រោះ​វា​បន្ថែម​ជាលិកា​ថ្មី​ទៅ​ក និង​សង្កត់​សង្ក​ន់​ផ្លូវដង្ហើម ដែលនាំឱ្យ​កើត​ស្រមុក​។ 

​    ​ទោះយ៉ាងណា គេ​មាន​វិធី​និង​ល្បិច​ដូចខាងក្រោម​ដើម្បី​បំបាត់​ស្រមុក​៖
​    ​១. គេង​បែរ​ចំហៀង​។ 
​    ​២. ភ្ជាប់​កូន​បាល់​តេ​នី្ន​ស​ពីក្រោយ​ខ្នង​ដើម្បី​រំខាន​ការ​ដេក​ត្រង់​ខ្លួន និង​ដើម្បីឱ្យ​រាងកាយ​ងាក​មក​ដេក​ចំហៀង​វិញ​។​
​    ​៣. កើយ​ខ្នើយ​ច្រើនតង់​ដើម្បី​បើក​បំពង់ខ្យល់​ដកដង្ហើម​។ 
​    ​៤. គេង​ក្នុង​បន្ទប់​ដែលមាន​ខ្យល់​ស្ងួត​។​
​    ​
​    ​* វិធី​ធម្មជាតិ​
​    ​លាយ​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ ឬ​ហាន់​ខ្ញី​បី​បួន​បន្ទះ ត្រាំ​ក្នុង​ទឹក​ក្តៅ​មួយ​កែវ​។ ចំពោះ​ខ្ញី​គឺ​ត្រូវ​ស្រឹ​ត​យកតែ​ទឹក​ប៉ុណ្ណោះ​។ ផឹក​វា​មួយថ្ងៃ​បួន​ប្រាំ​ដង​។ លោកអ្នក​អាច​បន្ថែម​ទឹកឃ្មុំ​ដើម្បី​បង្កើន​រសជាតិ​។ 

​    ​ផលវិបាក​នៃ​ការ​ស្រមុក​៖
​    ​ការ​ស្រមុក​អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយចំនួន ដូចជា ជំងឺ​រលាក​ទងសួត ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺស្ត្រូក (​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​) និង​ជំងឺ​វង្វេង​។ ដូច្នេះ បើ​អាចមាន​លទ្ធភាព លោកអ្នក​គួរ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​ព្យាបាល​ជំងឺ​ស្រមុក​នេះ​ឱ្យ​ជាសះស្បើយ​៕

adverise with khmeread
ប្រភព៖ originalhealthrecipes

អ្នកនឹងចូលចិត្ត

មតិយោបល់