adverise with khmeread 0

អាហារ​ទាំងនេះ​មាន​ប្រសិទ្ធភាព​ដូច​ថ្នាំ Viagra ប្រើ​បាន​ទាំង​បុរស​ស្ត្រី​

​    ​លោកអ្នក​ប្រហែលជា​ធ្លាប់​ឮ​ហើយ​អំពី​ថ្នាំ​ជាច្រើន​សម្រាប់​លិង្គ​ងាប់ ដូចជា​ថ្នាំ Viagra ជាដើម ប៉ុន្តែ​ថ្នាំ​ទាំងនោះ​មិនបាន​បង្កើន​ចំណង់​ផ្លូវភេទ​ពិតប្រាកដ​ទេ​។ ថ្នាំ​ទាំងនោះ​ផលិតឡើង​ដើម្បី​បង្កើន​លំហូរ​ឈាម​ទៅ​សរីរាង្គ​អង្គ​ជាតិ​ប៉ុណ្ណោះ ដូច្នេះ​វា​គ្មាន​ប្រសិទ្ធភាព​អ្វី​ដើម្បី​ជំរុញ​ចំណង់​ផ្លូវភេទ​នោះឡើយ​។ តែ​ទោះយ៉ាងណា ចំណីអាហារ​ខ្លះ​អាចជួយ​ជំរុញ​ចំណង់​ផ្លូវភេទ​ខ្លាំងក្លា​បាន​ទាំង​ចំពោះ​បុរស​និង​ស្ត្រី​។ 

​    ​១. ទឹក​ទទឹម​
​    ​ទឹក​ទទឹម​ជួយ​ដាស់​លិង្គ​ងាប់​ឱ្យ​រស់​ឡើងវិញ និង​ជួយ​ជំរុញ​ចំណង់​ផ្លូវភេទ​តាមបែប​ធម្មជាតិ នេះ​គឺ​ដោយសារតែ​វា​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី និង​កម្ចាត់​ជាតិពុល​ពី​រាងកាយ​។​

​    ​២. ឥ​ឡឹ​ក​
​    ​ឥ​ឡឹ​ក​ជា​អ្នក​ដាស់​អារម្មណ៍​សម្រើប​ខ្លាំង​បំផុត​ដោយសារតែ​សារធាតុ Lycopene ដែល​គេ​អាច​រកឃើញ​ក្នុង​ប៉េងប៉ោះ​ផងដែរ​។ វា​ជួយ​ជំរុញ​ចំណង់​ផ្លូវភេទ ជំរុញ​លំហូរ​ឈាម​ទៅ​អង្គ​ជាតិ​។ ហើយ​វា​ជា​ប្រភព​នៃ​ការរក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន ដែលមាន​ប្រយោជន៍​សម្រាប់​ការរួម​ភេទ​។ 

​    ​៣. សូកូឡា​ខ្មៅ​
​    ​ទទួលទាន​សូកូឡា​ខ្មៅ​ត្រឹម​តែមួយ​កូន​ដុំ​តូច​គឺ​គ្រប់គ្រាន់​ល្មម​សម្រាប់​ដាស​សម្រើប និង​រក្សា​សុខភាព​បេះដូង​។ វា​ល្អ​សម្រាប់​ជីវិត​ផ្លូវភេទ​ដោយសារ​សម្បូរ​សារធាតុ​បង្កឱ្យមាន​អារម្មណ៍​រីករាយ​៕

adverise with khmeread
ប្រភព៖ healthtipsportal

អ្នកនឹងចូលចិត្ត

មតិយោបល់