adverise with khmeread 1

អា​ថ៍កំ​បាំង​នៅ​ពីក្រោយ​ការ​ស្រក​ទម្ងន់ ១០៨ គីឡូក្រាម​របស់ Anant Ambani ក្នុងពេល ១៨ ខែ​! បើ​ធ្វើបាន​ធានា​ស្រក​ដូច​គាត់​!

​    ​នៅ​ពិធី​ខួបកំណើត ២១ ឆ្នាំ​របស់ Anant Ambani កាលពី​ថ្ងៃអាទិត្យ តារា​គ្រី​ឃី​ត និង​បូលីវូដ​ជាច្រើន​បាន​ចូលរួម និង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​លទ្ធផល​ដែល Anant Ambani សម្រេចបាន​។ បុរស​ជនជាតិ​ឥណ្ឌា​វ័យ ២១ ឆ្នាំ​រូបនេះ​ស្រក​ទម្ងន់​បាន ១០៨ គីឡូក្រាម​ក្នុង​រយៈពេល​ត្រឹមតែ ១៨ ខែ​ប៉ុណ្ណោះ ពោល​ស្មើនឹង ៦ គីឡូក្រាម​ក្នុង​មួយខែ​។ ប្រធាន​ក្រុម​ជម្រើសជាតិ​កីឡា​គ្រី​ឃី​ត​ឥណ្ឌា លោក Mahendra Singh Dhoni ក៏បាន​លាន់មាត់​សរសើរ​ការ​ស្រក​ទម្ងន់​របស់ Anant ផងដែរ​។ 

​     តាម​ព័ត៌មាន​ឥណ្ឌា Anant ឡើង​ទម្ងន់​ខ្លាំង​ដោយសារតែ​បញ្ហា​ជំងឺ​ខ្វះ​ទី​រ៉ុ​ក​ស៊ីន ដែល​នឹង​បង្កើន​ទម្ងន់​រឹតតែ​ធ្ងន់​ឡើង​សូម្បី​ទទួលទាន​អាហារ​ក្នុង​បរិមាណ​ល្មម​ក៏ដោយ​។ ថ្នាំ​ព្យាបាល​ជំងឺហឺត​ក៏​ជា​មូលហេតុ​បង្ក​ឱ្យ​រូបគេ​លើស​ទម្ងន់​ដែរ​។ គាត់​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ Brown University​។ 

​    ​អា​ថ៍កំ​បាំង​នៅ​ពីក្រោយ​ការ​ស្រក​ទម្ងន់​របស់គាត់​គឺ​៖
​    ​- ដើរ​មួយថ្ងៃ ២១ គីឡូម៉ែត្រ​។​
​    ​- លើក​អាល់​ទែ​រ​រាល់ថ្ងៃ​។​
​    ​- ហាត់​យ៉ូ​ហ្គា​ដើម្បី​ជំរុញ​ស្មារតី និង​ដើម្បី​កាត់បន្ថយ​ការ​នឹកនា​ចំណីអាហារ​។ 
​    ​- រក្សា​របប​អាហារ​ដែលមាន​សុខភាព​ល្អ​។ 
​    ​- បោះបង់ចោល​អាហារ​មិនល្អ​ដល់​សុខភាព​៖ បឺ​ហ្គ័​រ Fast Food និង​ភេសជ្ជៈ​ផ្អែម​។ 
​    ​- រត់​ត្រឹកៗ ១៥ នាទី មុន​អាហារ ពេលព្រឹក​។​
​    ​- សរុប​គាត់​ប្រើពេល​ហាត់ប្រាណ​និង​យ៉ូ​ហ្គា ៦ ម៉ោង​។ 

​    ​ប្រសិនបើ​លោកអ្នក​ធ្វើបាន​ដូច​គាត់ នោះ​គីឡូ​ដ៏​ធ្ងន់​របស់​លោកអ្នក​ក៏​នឹង​ស្រក​ដូច​គាត់​ដែរ​។ កុំ​ទាន់​អាល់​អស់សង្ឃឹម​ក្នុងការ​សម្រក​ទម្ងន់​។ ព្រោះ​មាន​វិធី​ជាច្រើន​ទៀត​ក៏​អាចជួយ​ឱ្យ​ស្រក​ទម្ងន់​បានដែរ ហើយ​នេះ​ជា​វិធី​មួយ​ក្នុងចំណោម​វិធី​រាប់មិនអស់​តែប៉ុណ្ណោះ​៕

​ប្រភព​៖ indiasamvad

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់