adverise with khmeread Index

ចាប់ចោរឆក់ម្នាក់បន្ទាប់ពីឆក់កាបូបស្ត្រីអង់គ្លេស

     ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ជ័យជំនះនិងប៉ូលិសខណ្ឌឃាត់ខ្លួនកាលពីវេលាម៉ោង៨យប់ថ្ងៃទី២២-១២-២០១៥
ត្រង់ចំណុច មុខវត្តឧណ្ណាលោម ផ្លូវព្រះសីុសុវត្តិ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌ ដូនពេញបន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបស្ត្រីបរទេសតាមផ្លូវបានសម្រេច។
    ប៉ូលិសនិយាយថា ដំបូងប៉ូលិសប៉ុស្តិ៍ជ័យជំនះ សហការជាមួយផ្នែកយុត្តិធម៌នៃអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ក្នុងចំណោម០២នាក់ (១នាក់ជិះម៉ូតូម៉ាកណិច ពណ៌សគេចខ្លួន)បន្ទាប់ពីពួកគេធ្វើសកម្មភាព ឆក់កាបូបស្ពាយមិនបានសម្រេច ត្រង់ចំណុច មុខវត្តឧណ្ណាលោម ផ្លូវព្រះសីុសុវត្តិ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
    ប៉ូលិសបន្តថា ជនសង្ស័យឈ្មោះ ញូ វៃតុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅភូមិតាព្រុំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំំណែកជនរងគ្រោះឈ្មោះ លូអីស ណាឌីន (Lois Nadine) ភេទស្រី អាយុ៧០ឆ្នាំ មុខរបរទេសចរណ៍ ជនជាតិអង់គ្លេស ស្នាក់នៅផ្ទះសំណាក់យីហោ ហាម៉ានី ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ត្រូវជនសង្ស័យឆក់កាបូបបណ្តាលឲ្យរងរបួស។
     បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread

មតិយោបល់