ការសិក្សារបស់វិទ្យាស្ថានសុខភាពជាតិនៃសហរដ្ឋអាមេរិកបានបង្ហាញជាលើកដំបូងថា ការទទួលទានម្សៅមេនំប៉័ងជាប្រចាំអាចកាត់បន្ថយដំណើរការនៃជំងឺតម្រងនោមរ៉ាំរ៉ៃនិងបញ្ចៀសអ្នកជំងឺពីការវះកាត់តម្រងនោម។
ម្សៅមេនំបុ័ង (Baking Soda) វាមិនពុលនោះទេ ប៉ុន្តែមុននឹងអ្នកចាប់ផ្តើមប្រើប្រាស់វា អ្នកគួរពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន ព្រោះជួនកាល ម្សៅមេនំបុ័ងអាចបង្កការលំបាកដល់ក្រពះដែលអាចបង្កផលប៉ះពាល់ដល់ការរំលាយ។
* វិធីបង្ការកុំឱ្យកើតជំងឺតម្រងនោម សម្រាប់មនុស្សដែលកំពុងមានរោគសញ្ញាកើតជំងឺនេះ។
* ថ្ងៃទី ១៖ ដាក់ម្សៅមេនំបុ័ង ១/២ នៃស្លាបព្រាកាហ្វេនៅក្រោមអណ្តាតរបស់អ្នក និងទុកវាឱ្យរលាយដោយខ្លួនឯង។
* ថ្ងៃទី ២៖ លាយម្សៅមេនំបុ័ងនិងអំបិលសមុទ្រ ១/២ នៃស្លាបព្រាកាហ្វេដូចគ្នាចូលគ្នាទៅក្នុងទឹក ១,៥ លីត្រ បន្ទាប់មកផឹកវាក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃ។
* បន្ទាប់មក កាត់បន្ថយម្សៅមេនំបុ័ងដែលអ្នកផឹករាល់ថ្ងៃមកនៅត្រឹម ១/៤ នៃស្លាបព្រាកាហ្វេនិងអំបិលសមុទ្រ ១/៣ នៃស្លាបព្រាកាហ្វេ។
ការបំផ្លាញតម្រងនោមអាចបង្កឡើងដោយការរស់នៅគ្មានផាសុខភាព។ ដូច្នេះដើម្បីការពារតម្រងនោមរបស់លោកអ្នក អ្នកត្រូវរក្សាទម្ងន់ដែលមានសុខភាពល្អនិងអាហារដែលមានសុខភាពល្អ៕
