adverise with khmeread 1

ភេសជ្ជៈ​សម្រាំង​ទាំង ៣ នេះ​ជួយ​ឱ្យ​ទទួលទានដំណេក​បាន​សុខ​ស្រួល​និង​មាន​អារម្មណ៍​ស្រស់ថ្លា​ពេល​ភ្ញាក់​ពី​ដំណេក​

    ​កង្វះ​នៃ​ការ​ទទួលទានដំណេក​អាច​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​របស់លោក​អ្នក​។ រាងកាយ​របស់លោក​អ្នក​ត្រូវការ​សម្រាក​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​នានា​។ ការខ្វះខាត​ការ​ដេក​រយៈពេល​យូរ​អាច​បង្ក​ឱ្យ​កើត​ជំងឺ​ធាត់  ជំងឺ​ទឹកនោមផ្អែម​និង​ជំងឺ​ជំងឺ​សរសៃឈាម​។​

​    ​ចំនួន​ម៉ោង​នៃ​ការ​ដេក​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្សពេញវ័យ​គឺ​ចាប់ពី ៧ ទៅ ៨ ម៉ោង​រៀងរាល់​យប់​។ ចំណែកឯ​ក្មេង​ជំទង់​វិញ​ត្រូវការ​ដេក​រយៈពេល​ពី ៩ ទៅ ១០ ម៉ោង​និង​សម្រាប់​ក្មេង​វ័យ​រៀន​នៅ​បឋម​វិញ​ត្រូវការ​ដេក​រយៈពេល​ពី ១០ ឡើងទៅ​។​

​    ​ខាងក្រោម​នេះ​ជា​ភេសជ្ជៈ​បែប​ធម្មជាតិ​ទាំង ៣ ដែល​ជួយ​ឱ្យ​លោកអ្នក​ឱ្យ​កាន់តែ​ទទួលទាន​ដំណេ​បាន​សុខ​ស្រួល​!

​    ​* តែ​ស្លឹក​ក្រូច​ភ្លា​
​    ​ត្រាំ​ស្លឹក​ក្រូច​ភ្លា​ចូលក្នុង​ទឹក​ក្តៅ​ដើម្បី​ឆុងតែ​សម្រាប់​ជួយ​ឱ្យ​គេង​លក់​ស្រួល​។​ភេសជ្ជៈ​នេះ​ជួយ​លោកអ្នក​ឱ្យ​ដេក​បាន​លក់​ស្រួល​និង​កាត់បន្ថយ​ភាព​ថប់​អារម្មណ៍​។​

​    ​* ទឹកដោះគោឆៅ​ក្តៅ​ឧណ្ហៗ​ជាមួយ​ទឹកឃ្មុំ​
​    ​កម្តៅ​ទឹកដោះគោឆៅ ១ កែវ​ឱ្យ​ក្តៅ​ឧណ្ហៗ និង​បន្ទាប់មក​បន្ថែម​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​។ បន្ទាប់មក​បន្ថែម​ម្សៅ​ចន្ទន៍​គ្រឹះ​ស្នា ១/៤ នៃ​ស្លាប​ព្រាក​ហ្វេ (​មិន​ដាក់​ក៏បាន​)​។ ធ្វើ​ភេសជ្ជៈ​នេះ ៣០ នាទី​មុននឹង​ចូលដេក​នៅពេលដែល​អ្នក​ចាប់ផ្តើម​អស់កម្លាំង បន្ទាប់មក​ផឹក​វា​យឺតៗ​។ ភេសជ្ជៈ​នេះ​ជួយ​លោកអ្នក​បន្ថយកម្តៅ​ក្នុង​ខ្លួន​នៅពេលដែល​វា​កើនឡើង​ខ្លាំង និង​ជួយ​លោកអ្នក​ស​ម្រា​ន​បាន​សុខ​ស្រួល​។​

​    ​* ទឹកក្រឡុក​ចេក​
​    ​ដើម្បី​ទទួលបាន​ទឹកក្រឡុក​ចេក​ដែលមាន​សុខភាព​ល្អ​បំផុត អ្នកត្រូវការ​ហាន់​ចេក​ជា​កង់ៗ​ពាក់កណ្តាល​ដោយ​បន្ថែម​បឺ​រអា​ល់​ម៉ុង ១ ស្លាបព្រា​បាយ និង​ទឹក​សណ្តែក​ឬក៏​ទឹកដោះ​អាល់​ម៉ុង ១/២ នៃ​កែវ បន្ទាប់មក​ក្រឡុង​វា​ជាមួយ​ម៉ាស៊ីន​ក្រឡុក​ជាការ​ស្រេច​។ ភេសជ្ជៈ​នេះ​មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ងាញ់​នោះទេ ប៉ុន្តែ​វា​ក៏​ជួយ​លោកអ្នក​ឱ្យ​ដេក​បាន​លក់​ស្រួល​ផងដែរ​។​

​    ​* ចំណាំ​៖ មនុស្ស​រាល់គ្នា​មាន​បញ្ហា​ដេក​មិន​ទៀងទាត់ ប៉ុន្តែ​ប្រសិនបើ​អ្នក​ដេក​មិន​លក់​ជា​ញឹកញាប់ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការជំរុញឱ្យ​លោកអ្នក​ទទួលទានដំណេក​បានល្អ​ប្រសើរ​ជាង​មុន​៕

adverise with khmeread
ប្រភព៖ healthierwayoflife

អ្នកនឹងចូលចិត្ត

មតិយោបល់