adverise with khmeread Brain foo emi

អ្នករៀន​សូត្រ គួរ​ចងចាំ​នូវ​កំពូល​អាហារ​ទាំង ៦ មុខ​នេះ​!

    ​ជំងឺ​វង្វេង និង​ជំងឺ​បាត់​ការចងចាំ​ជះឥទ្ធិពល​លើ​មនុស្ស​រាប់លាន​អ្នក​ជុំវិញ​ពិភពលោក​។ ហើយ​សូម្បីតែ​ក្មេង​ជំនាន់​ទំនើប​នេះ​ក៏​កើតឡើង​ជំងឺ​ទាំង​នេះដែរ​។​

​    ​មនុស្ស​ជាច្រើន​កំពុង​ស្វែ​ករក​ការជំរុញ​លើ​របប​អាហារ​របស់​ពួកគេ​ឱ្យ​ប្រសើរឡើង​ដើម្បី​ចៀសវាង​ជំងឺ​ទាំងអស់នេះ​។ ការសិក្សា​មួយ​បាន​បង្ហាញថា របប​អាហារ​សុខភាព​ល្អ​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ការចងចាំ​កាន់តែ​ប្រសើរឡើង​និង​ជំរុញ​បញ្ញាញាណ​របស់​មនុស្ស​កា​ន់​តែ​ប្រសើរ​ក្នុង​ជីវិត​។​

​    ​អ្នក​ត្រូវតែ​ព្យាយាម​លើកកម្ពស់​សុខភាព​ខួរក្បាល​របស់​អ្នក​ជាមួយនឹង​អាហារ​ទាំងនេះ​។​

​    ​១. នំប៉័ង​ស្រូវ​សាលី - ការ​ពិសារ​នំប៉័ង​នេះ​ផ្ដល់ឱ្យ​យើង​នូវ​ថាមពល​គ្រប់ពេលវេលា និង​មិន​បង្ក​ជាតិ​ខ្លាញ់​នៅក្នុង​ថ្លើម​របស់​យើង​ទេ ហើយ​ជំរុញ​សុខភាព​ខួរក្បាល​យ៉ាង​ប្រសើរ​។​

​    ​២. ផ្លែ​បឺ​រ និង​ប្រេង​អូ​លីវ - ផ្គួប​ចូលគ្នា​ជាមួយ​គ្រាប់​ផ្លែឈើ​ផ្សេងៗ ផ្លែ​បឺ​រ​និង​ប្រេង​អូ​លីវ​មាន​ជាតិ​ខ្លាញ់​សុខភាព​ហៅថា HDLs ដែល​ជួយ​កាត់បន្ថយ​រលាក​និង​ការពារ​កោសិកា​ខួរក្បាល​ពី​អុកស៊ីតកម្ម​។​

​    ​៣. ប៉េង​បោះ និង​ឪឡឹក - ផ្លែឈើ​ទាំងពីរ​មុខ​នេះ​គឺមាន​សារធាតុ Lycopene ខ្ពស់ ដែល​ជួយ​រក្សា​សុខភាព​ខួរក្បាល ដោយ​បន្ថយល្បឿន​ភាព​ចាស់​នៃ​កោសិកា​ខួរក្បាល និង​ជួយ​ជំរុញ​ការចងចាំ​។​

​    ​៤. ស៊ុត - ផ្នែក​លឿង​នៃ​ស៊ុតមាន​សារធាតុ​កូ​លីន ដែលជា​សារធាតុ​មួយ​ក្នុង​ការបង្កើត​ប្លុក​នៃ​សារធាតុ​គីមី​ក្នុង​ខួរក្បាល​ហៅថា Acetylcholine ជា​សរសៃប្រសាទ​មាន​សារៈសំខាន់​ចំពោះ​ការចងចាំ​របស់​ខួរក្បាល​។​

​    ​៥. ផ្លែ​ប៊ឺ​រី - ក្រៅពី​សម្បូរ​សារធាតុ​ប្រឆាំងនឹង​អុកស៊ីតកម្ម ផ្លែ​ប៊ឺ​រី​ខៀវ ខ្មៅ និង​ផ្លែ​ស្ត្រ​បឺ​រី ជួយ​ដល់​ការចងចាំ​ផងដែរ​។​

​    ​៦. រមៀត - រមៀត​មាន​សារធាតុ Curcumin ដែល​ការពារ​រលាក​ខួរក្បាល ហើយ​វា​ក៏​អាចជួយ​ជំរុញ​ការចងចាំ​ដល់​អ្នក​ដែលមាន​ការចងចាំ​រយៈ​ពេល​ខ្លី​ផងដែរ​៕

adverise with khmeread
ប្រភព៖ originalhealthrecipes

អ្នកនឹងចូលចិត្ត

មតិយោបល់