adverise with khmeread Greens emi

អាហារ​ប្រាំ​មុខ​ដែល​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​និង​ការពារ​ជំងឺ​ទឹកនោមផ្អែម​

​    ​មជ្ឈមណ្ឌល​ទប់ស្កាត់​និង​បង្ការ​ជំងឺ​របស់​អាមេរិក បាន​រាយការណ៍​ថា​មួយ​ក្នុងចំណោម​ក្មេង​ជំទង់​បីនាក់​នៅ​អាមេរិក​បានកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​។​

​    ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​កើតឡើង​នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ខ្ពស់ជាង​អ្វីដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កម្រិត​ធម្មតា​។​

​    ​សម្រក​ទម្ងន់​និង​បង្កើន​ការធ្វើ​លំ​ហាត់ប្រាណ​គឺជា​វិធី​ដ៏​មាន​ឥទ្ធិពល​បំផុត​ដើម្បី​បញ្ជៀ​ស​ពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។​

​    ​ការសិក្សា​មួយទៀត​បង្ហាញថា​ការ​ពិសា​អាហារ​ក៏​អាចជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដែរ​។​

​    ​ហើយ​អាហារ​ទាំងនោះ​រួមមាន​៖ 

​    ​១. បន្លែ​ដែលមាន​ស្លឹក​បៃតង​
​    ​បន្លែ​ដែលមាន​ស្លឹក​បៃតង​ដូចជា ស្ពៃ​ស្ពី​ណា​ច់ ស្ពៃក្រញាញ់ និង​ខាត់ណា គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​មនុស្ស​ដែល​ព្យាយាម​ដោះស្រាយ​បញ្ហា​ទឹកនោមផ្អែម​ប្រភេទ​២​។ អាហារ​ទាំងនេះ​សម្បូរ​ទៅដោយ​វីតាមីន​ដូចជា វីតាមីន B6, A និង K​។​

​    ​២. ឈើអែម​
​    ​ការសិក្សា​មួយ​នៅ​មណ្ឌល​ស្រាវជ្រាវ Human Nutrition Research Center ក្នុង​ទីក្រុង Beltsville រដ្ឋ Maryland បាន​រកឃើញថា ប្រសិនបើ​អ្នក​ពិសា​ឈើអែម​កន្លះ​ស្លាបព្រា​កាហ្វេ​រៀងរាល់ថ្ងៃ វា​អាចធ្វើឱ្យ​កោសិកា​ងាយ​មាន​រំញោច​ចំពោះ​អាំង​ស៊ុយ​លីន​។ កោសិកា​នោះ​បំ​លែ​ងក​ម្រិ​ជាតិ​ស្ករ​ទៅជា​ថាមពល​វិញ​។​

​    ​៣. ផ្លែ​ស្ត្រ​បឺ​រី​
​    ​ផ្លែ​ស្ត្រ​បឺ​រី​មាន​ជាតិ​កាល់​ឡូរី​ទាប ជាតិ​សរសៃ​ខ្ពស់ និង​មាន​ជាតិ​ទឹក​ច្រើន​។ ប្រសិនបើ​មនុស្ស​ពិសា​បន្តិច​ជារឿយៗ រាងកាយ​នឹង​ប្រើប្រាស់​សារជាតិ​ចិញ្ចឹម​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​    ​៤. ម្សៅ​ស្រូវ​សាលី​
​    ​ម្សៅ​ស្រូវ​សាលី​មាន​សារធាតុ​កាបូន​អ៊ី​ដ្រា​ត ប៉ុន្ដែ​វា​ក៏មាន​ជាតិ​សរសៃ​ដែល​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​ឆ្អែត​បានយូរ​។ ម្សៅ​ស្រូវ​សាលី​ក៏មាន​សារធាតុ Beta-Glucan ជា​ជាតិ​សរសៃ​រលាយ​ធ្វើឱ្យមាន​សុខភាព​ល្អ ដែល​កាត់បន្ថយ​ការ​ស្រូប​ជាតិ​អាហារ​លឿន​ពេក​។​

​    ​ពិសារ​តិចតួច​អាចជួយ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​គ្រប់គ្រង​ទម្ងន់ និង​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ល្អ​។​

​    ​៥. គ្រាប់​ធុញ្ញ​ជាតិ​
​    ​ការសិក្សា​បង្ហាញថា​មនុស្ស​ដែល​ពិសា​គ្រាប់​ធញ្ញជាតិ​ទៀងទាត់​មាន​អាត្រា​ជំងឺ​បេះដូង​ទាប ជាង​មនុស្ស​ដែល​មិន​ពិសា​វា​។ មនុស្ស​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការកើត​ជំងឺ​បេះដូង​។ ពិសា​គ្រាប់​ធុញ្ញ​ជាតិ​រាល់ថ្ងៃ​ដើម្បី​មាន​សុខភាព​ល្អ​៕

adverise with khmeread
ប្រភព៖ originalhealthrecipes

អ្នកនឹងចូលចិត្ត

មតិយោបល់