adverise with khmeread Facebook notifications

របៀប​ដោ​ន​ឡូត​ទិន្នន័យ​និង​មើល​ប្រវត្តិ​នៅលើ Facebook ទាំងស្រុង​

    ​មនុស្ស​ជារឿយៗ​បារម្ភ​អំពី​អ្វីដែល Facebook ដឹង​អំពី​ពួកគេ ដូច្នេះ​អ្នក​អាចមាន​វិធី​មួយ​ដើម្បី​ដោ​ន​ឡូត​កម្មវិធី​មួយ​ដើម្បី​មើល​ទិន្នន័យ​ផ្ទាល់ខ្លួន​។​

​    ​អ្នកនឹង​ភ្ញាក់ផ្អើល​ពេល​ឃើញ​មនុស្ស​មួយចំនួន​បាន Unfriend អ្នក​នៅលើ Facebook ទៀតផង ហើយ​នេះ​ជា​រឿង​មួយ​គ្រប់គ្នា​ចង់ដឹង​ជាងគេ​បំផុត​។​

​    ​ដើម្បី​ដោ​ន​ឡូត​ទិន្នន័យ​ពី Facebook របស់​អ្នក​គឺ​ងាយស្រួល ដោយ​ធ្វើតាម​វិធី​ខាងក្រោម​៖

​    ​១. ចុច​លើ Settings

​    ​២. ចូល​ទៅដល់​អ្នកនឹង​ឃើញ Download a copy of your Facebook data ហើយ​បន្ទាប់​ចុច​លើ​វា​។​

​    ​៣. នៅពេលដែល​អ្នក​ជ្រើសរើស​ដើម្បី​ទទួលបាន​ទិន្នន័យ Facebook នឹង​ផ្ញើ​អ្នក​នូវ​សារ​មួយ​ក្នុង Email​។ ពេលខ្លះ​អ្នក​ប្រហែល​ត្រូវ​រង់ចាំ ដោយ​អាស្រ័យ​លើ​បិ​រ​មាណ​ព័ត៌មាន​ដែល​អ្នកមាន​នៅលើ Facebook​។​

​    ​៤. នៅពេល​ដោ​ន​ឡូត​ហើយ​អ្នកនឹង​ទទួលបាន​ឯកសារ​ជា .Zip ។ ហើយ​បន្ទាប់មក​ស្រាយ​វា​ចេញមក ដាក់​ទីតាំង​ណា​ក៏បាន​នៅលើ​កុំព្យូទ័រ​របស់​អ្នក​។​

​    ​៥. បន្ទាប់​មករក file មួយ​ឈ្មោះ index.htm​។ វា​នឹង​បើក​ឱ្យ​អ្នកឃើញ​នូវ​អ្វី​ដូចជា Facebook mini នៅលើ​កម្មវិធី Browser របស់​អ្នក​។ ហើយ​ពេលនេះ​អ្នកនឹង​ឃើញ​ព័ត៌មាន​ទាក់ទង​នឹង​ថ្ងៃ​ចុះឈ្មោះ​, ទំនាក់ទំនង​, គ្រួសារ​, ការអប់រំ និង​ការងារ​។ ហើយ​ទាំងនេះ​គឺជា​ព័ត៌មាន​ទាំងអស់ ដែល​អ្នក​បាន​ប្រាប់​ទៅកាន់ Facebook៕

adverise with khmeread
ប្រភព៖ independent

អ្នកនឹងចូលចិត្ត

មតិយោបល់