adverise with khmeread 551346a4 daa9 4ba2 b1de b7e7adcac359

បុរស​ជាង​ប៉ះ​កង់​ម៉ូតូ ត្រូវ​ក្មេង​ញៀន​ថ្នាំ​វាយ​បែកក្បាល​រត់​មកប្តឹង​ប៉ូលិស​ចោមចៅ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ជាជាង​ប៉ះ​កង់​ម៉ូតូតាម​ចិញ្ចើមផ្លូវ​​ម្នាក់​ បាន​រងរបួស​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន បាន​រត់​មកប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​ឱ្យជួយ​អន្តរាគមន៍ បន្ទាប់ពី​មាន​ក្មេង​ញៀន​ថ្នាំ​ម្នាក់​វាយ​ធ្វើបាប​គាត់​។​

    ​ហេតុ​ការណ៍​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ និង​១០​នាទី​យប់​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅ​ចំណុច​រោង​ប៉ះ​កង់​របស់គាត់​តាម​បណ្តោយ​ផ្លូវជាតិ​៤ កែង​ផ្លូវ​ចូល​អូរ​ដឹ​មក​ប់​ស្រូវ ស្ថិត​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    បុរសរងគ្រោះ​ខាងលើ​មានឈ្មោះ ប៉ាច ហាច អាយុ ៥០​ ឆ្នាំ ស្នាក់នៅ​ខ្ទប​ប៉ះ​កង់​កន្លែងកើតហេតុ​ខាងលើ។​

    ប្រភពពី​ជនរងគ្រោះ បានឱ្យដឹងថា ដំបូង​គាត់​និង​ជនដៃដល់​អង្គុយ​និ​យា​យា​គ្នា​នៅ​កន្លែង​ប៉ះ​កង់ និយាយ​ចុះ​និយាយ​ឡើង ឈានចូល​ដល់​រឿង​ដែល​ជនដៃដល់​ជំពាក់​លុយ រហូតដល់​ប្រកែក​គ្នា​ទៅមក​ឈានដល់​ប្រើ​អំពើហិង្សា។ តែ​ដោយ​គាត់​ជា​មនុស្ស​ចាស់​គ្មាន​កម្លាំង​តបត​និង​ជនល្មើស​ជា​ក្មេង​ពេញកម្លាំង​ទើប​ជនដៃដល់​បាន​ដំបង​ឈើ​ជ្រុង​មក​សំពង​ក្បាល​គាត់​ជាច្រើន​បណ្តាលឱ្យ​បែកក្បាល​ហូរឈាម កក្លាក់​ស្រោច​ពេញមុខ​ខ្លួន។​

    បន្ទាប់ពី​កើតហេតុ​ជន​ដល់ដៃ​បានដាក់​មេ​ប្រ៊ូ​ច រត់​បាត់​ទើប​រូបគាត់​មកប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ដល់ពេល​មកដល់​ដោយ​ឃើញ​សភាព​របួស​របស់គាត់​ធ្ងន់ធ្ងរ ទើ​កលោក​មេ​ប៉ុស្តិ៍​ឱ្យ​កូនចៅ​ដឹក​បុរសរងគ្រោះ​ទៅ​គ្លីនិក​ឯកជន​ក្បែរ​ប៉ុស្តិ៍​តែ​ដោយ​របួសធ្ងន់​ពេក​ទើប​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​និង​ចាំ​ស្អែក​ចាំ​មក​ដាក់​ពាក្យបណ្តឹង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់