adverise with khmeread Ed207a57 fc8d 46ff ad56 5c9af1e6c407

ឃាត់​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ឃើញ​ថ្នាំញៀន​មួយកញ្ចប់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​រាជធានី​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ដោយមាន​ការសង្ស័យ​ក៏បាន​ឆែកឆេរ​លើ​ដងខ្លួន​ក៏​ប្រទះឃើញ​ថ្នាំញៀន​មួយកញ្ចប់​ធំ។

​    ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​២៣​ ខែឧសភា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងជើង​ផ្សារ​សឡា តាម​បណ្តោយ​ផ្លូវ​បេតុង សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយ​បាន​បន្ត​ទៅតាម​ចាប់​បក្ខពួក​ម្នាក់ទៀត​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​៧​មករា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

​    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ ភុំ​ ស៊ី​ដា ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ទីលំនៅ​និង​មុខរប​មិន​ពិតប្រាកដ និង​ទី​២-​ឈ្មោះ អា ស្រី​ណា ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​បម្រើ​ការងា​នៅ​ខារ៉ាអូខេ​នគរ​សំរិទ្ធ​ស្នាក់នៅ​ម្តុំ​ផ្សារ​សឡា​ថ្មី សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។ ចំណែក​ម្នាក់ទៀត​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​។

​    តាម​កម្លាំង​ល្បាត​បានឱ្យដឹងថា កម្លាំង​ប៉ូលិស​រាជធានី​និង​កម្លាំង​ប៉ុស្តិ៍​ស្ទឹង​មានបាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​និង​តាមផ្លូវ​ស្ងាត់ៗ​ដើម្បី​ការពា​រសុ​វត្តិភាព​ជូន​ពលរដ្ឋ​ចៀសវាង​កើតមាន​បទល្មើស​ផ្សេងៗ។​

    ប៉ូលិស​បន្តថា ខណៈ​កំពុង​ល្បាត​ក៏​ឃើញ​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ជិះ​ម៉ូតូ​ធូ​ដេ ពណ៌លឿង ពាក់​ស្លាក​លេខ​ស្វាយរៀង​1D-1530 ឌុប​គ្នា​តាម​ដងផ្លូវ​ដោយមាន​ការសង្ស័យ​ក៏​ហៅ​ឱ្យ​ឈប់​ធ្វើ​ការឆែកឆេ​ទើប​ប្រទះឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ក្រាម​ថ្លា ចំនួន​១​កញ្ចប់​ធំ ក៏​ធ្វើការ​ឃាត់ខ្លួន​យកទៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។

​    ប៉ូលិស​បាន​បន្តទៀតថា បន្ទាប់ពី​ធ្វើការ​សាកសួរ​ទៅលើ​ជនសង្ស័យ​រយៈពេល​ខ្លី​ជន​នោះ​ក៏បាន​សារភាពថា​មាន​បក្ខពួក​ម្នាក់ទៀត​ដែល​ចាំ​ទិញ​ថ្នាំ​ពី​រួប​គេ​ទើប​កម្លាំង​នាំ​ទៅយក​ជនសង្ស័យ​បាន​ម្នាក់ទៀត​នៅក្រោម​ស្ពាន​អាកាស​៧​មករា សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ និង​ដកហូត​ម៉ូតូ​ស្មាស់​មួយគ្រឿង​។

​    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹង​មាន​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការ​ខណ្ឌមានជ័យ​ដើម្បី​រងចាំ​ចាត់ការ​បន្ត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់