adverise with khmeread A185872d 36da 4bd7 ab8a 7022654ff35b

ស៊យ​ទាំង​យ​ប់​! ​នារី​ស្រស់​ស្អា​ត់​២​នាក់​ស្គាល់​ប៉ះ​ប្រុស​បោក​រវល់​ចូល​បន្ទប់ទឹក​ប្រុស​បោក​លួច​ម៉ូតូ​ទៅ​បាត់​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវបាន​បុរស​ជា​សង្សារ​មិត្ត​ភ័ក្តិ ឆបោក​យក ម៉ូតូ​ទៅ​បាត់ ខណៈពេលដែល​នាង​និង​មិត្ត​ភ័​ក្រ​រវល់​តែ​ចូល​បន្ទប់ទឹក​មួយ​ភ្លែត ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៨ ​និង​៣០​នាទី​យប់​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា តាម​បណ្តោយ​ផ្លូវ​១៩៨៦ ស្ថិត​ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សាត សុខន ហៅ​ពៅ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​ក្នុងភូមិ​ត្រ​យឹ​ង ស្រុក​អង្គស្នួល ខេត្តកណ្ដាល ស្រុកកំណើត​ក្នុងភូមិ​ត្រពាំង​រាំង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ស្កូ​ពី​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ 1109  (​មិន​ចាំ​អក្សរ​)​និង​ម្នាក់ទៀត​ឈ្មោះ ​ឆាយ ស៊ី​នួន អា​យុ​២៥​ឆ្នាំ​ មុខរបរ​នៅផ្ទះ​លក់​ចាបហួយ ស្នាក់នៅ​ម្ដុំ​ផ្សារ​ថ្នល់ទទឹង ស្រុក​អង្គស្នួល ខេត្តកណ្ដាល។

​    ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​កំពុងតែធ្វើការ​នៅក្នុង​រោងចក្រ​ម​មួយ​នៅ​ស្រុក​អង្គរ​ស្នួល  ក៏មាន​មិត្តភក្ដិ​ស្រី​ម្នាក់​ទូរស័ព្ទ​មក​បបួល​ដើរលេង​ជាមួយ​សង្សារ​គេ។ ពេលនោះ​នារី​រងគ្រោះ​បាន​យល់ព្រម​។

​    ពួកគេ​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូ​តាំងពី​ស្រុក​អង្គស្នួល មកជួប​សង្សារ​របស់​មិត្ត​ភ័ក្ដិ​នាង​នៅមុខ​សាកលវិទ្យាល័យ IU ហើយ​ក្រោយមក​ពួកគេ​បាន​អង្គុយ​ញាំ​អី​នៅ​ម្ដុំ​នោះ​។ មួយសន្ទុះ​ក្រោយមក​ខាង​ប្រុស​បបួល​ពួកគាត់​ទាំង​២​ចូលក្នុង​ក្លឹប​កម្សាន្ត​មួយ​នៅ​ម្តុំផ្សារ​ដី​ហុយ តែ​មិនទាន់បាន​ចូល​ផង​ស្រាប់តែ​ជន​ឆបោក​នោះ បាន​ឈប់​ម៉ូតូ​ហើយ​ដើរចូល​ក្នុង​បន្ទប់ទឹក​កា​រ៉ា​ស់​សាំង។

​    ពេលនោះ​មិត្ត​ភ័ក្ដិ​ស្រី​របស់​នាង ដែល​ត្រូវជា​សង្សារ​ជន​ឆបោក​នោះ ក៏​បបួល​នាង​ចូល​បត់ជើងតូច​នៅក្នុង​បន្ទប់ទឹក​ក្បែរ​នោះដែរ​។ ស្រាប់​ពេលចេញ​ពី​បន្ទប់ទឹក​វិញ បាត់​ម៉ូតូ​និង​បុរស​ជា​សង្សារ​មិត្ត​របស់​នាង​តែម្តង។​

    ភ្លាមៗ​នារី​ជា​សង្សារ​របស់​ជន​ឆបោក​នោះបាន​ទូរស័ព្ទ​ទៅ តែ​សង្សារ​របស់​នាង​ប្រាប់ថា​គាត់​ខ្ចី​ម៉ូតូ​ទៅយក​លុយ​ឱ្យគេ​ក្បែរ​នោះ​បន្តិចទៀត​គាត់​ជិះ​យក​មកវិញហើយ​។ ដោយ​ចាំ​បាត់ៗ​ស្ងាត់​សូន្យ​ជាង​៣​ម៉ោង នារី​រងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​បាន​ឃាត់​នារី​ជា​មិត្ត​ភ័ក្តិ​ដែល​ត្រូវជា​សង្សារ​របស់​ជន​ឆបោក​នោះ​យកទៅ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ដើម្បី​ធ្វើការ​សួរនាំ​បន្ត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់