adverise with khmeread Raping

ឃាត់បុរសអាយុ៥២ឆ្នាំចាប់រំលោភ លោកយាយអាយុ៦៦ឆ្នាំ

    បាត់ដំបង ៖ បុរសវ័យ៥២ឆ្នាំត្រូវបានប៉ូលិសស្រុកបរវេលឃាត់ខ្លួនកាលពី វេលាម៉ោង៥កន្លះល្ងាចថ្ងៃទី២២ធ្នូឆ្នាំ២០១៥ បន្ទាប់ពីប៉ូលិសបានទទួលពាក្យ
បណ្តឹងចោទពីបទរំលោភលោកយាយអាយុ៦៦ឆ្នាំខណ:ពេលគាត់កំពុងច្រូតស្រូវបានសម្រេចរួចមក។
    ប៉ូលិសនិយាយថា កាលពីថ្ងៃទី២០ធ្នូឆ្នាំ២០១៥វេលាម៉ោង១១ថ្ងៃត្រង់ នៅចំណុចភូមិបឹងធុងឃុំបឹងប្រាំ ស្រុកបរវេលខេត្តបាត់ដំបង មានករណីរំលោភសេពសន្ថវ:មួយលើកបង្កដោយជនសង្ស័យឈ្មោះអឿ ណាត ភេទប្រុស អាយុ៥២ឆ្នាំរស់នៅភូមិកំពង់ចំលង ឃុំតាគ្រី ស្រុកកំរៀង មកស៊ីឈ្នួលច្រូតស្រូវនៅភូមិឃុំកើតខាងលើ ហើយបានចាប់រំលោភជនរងគ្រោះឈ្មោះង.ឃភេទស្រីអាយុ៦៦ឆ្នាំរស់នៅភូមិឃុំជាមួយគ្នារហូតបានសម្រេច។
    បន្ទាប់ពីបានទទួលពាក្យបណ្តឹង នៅថ្ងៃទី២២ធ្នូវេលាម៉ោង៥និង៣០នាទីល្ងាចកម្លាំងអធិការដ្ឋានប៉ូលិសស្រុកបរវេលបានឃាត់ខ្លួនជនសង្ស័យមកសាកសួនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

adverise with khmeread

មតិយោបល់