adverise with khmeread 1

៤១​ឆ្នាំ​? Lin Chi-ling នៅក្នុង​ឈុត​ឯកសណ្ឋាន​សិស្សសាលា​ក្មេងស្រី​ជំទង់​សុំ​ខ្មាស់​

​    ​តារា​បង្ហាញ​ម៉ូត​តៃវ៉ាន់ និង​សម្តែង Lin Chi-ling បានធ្វើ​ការថត​ផ្សព្វផ្សាយ​នៅក្នុង​ឈុត​ឯកសណ្ឋាន​សិស្សសាលា​មួយឈុត ខណៈដែល​នាង​កំពុង​ថត​សម្តែង​នៅក្នុង​កម្មវិធី​ជីវិត​ពិត​របស់​ប្រទេស​ចិន Go Fighting!​។​

​    ​នាង​បានផ្តល់​វត្តមាន​ជា​ភ្ញៀវកិត្តិយស​ដែល​ត្រូវបាន​គេ​ប្រគល់​ភារកិច្ច​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាក់ទង​ទៅនឹង​បញ្ហា​សង្គម​បច្ចុប្បន្ន​របស់​ប្រទេស​ចិន​។​

​    ​តារា​សម្តែង​វ័យ ៤១​ឆ្នាំ​រូបនេះ​បាន​ចែកចាយ​រូបថត​ដែល​នាង​បាន​ផ្តិត​យក​អំឡុង​ការសម្តែង​រឿង​ខ្លី​របស់​នាង​នៅក្នុង​ឈុត​សិស្សសាលា ជាមួយ​សំពត់​សិស្សសាលា​ស្រី​របស់​ចិន រួមជាមួយ​ឈុត​អាវ​ស​ក្រវាត់ក និង​កាបូបស្ពាយ​ពណ៌​ផ្កាឈូក ដោយ​មើលទៅ​មិន​ចាញ់​យុវតី​ខ្ទង់ ១៨​ឆ្នាំ​នោះឡើយ​។​

​    ​សម្រស់​របស់​នាង​មើលទៅ​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ជាខ្លាំង ដោយសារតែ​នាង​យល់ព្រម​ទទួល​តំណែង​មួយ​នេះ​ជាមួយ​វ័យ ៤១ ឆ្នាំ​ទៅហើយនោះ​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់