adverise with khmeread 1

Sulli ប្រកាស​ធ្វើសង្គ្រាម​តាមផ្លូវ​ច្បាប់​ដើម្បី​សងសឹក​ក្រុម​អ្នក​រិះគន់​

​    ​បន្ទាប់ពី​ចាកចេញ​ពី​ក្រុម​ចម្រៀង f(x) នាង Sulli បាន​ស្ថិតនៅក្នុង​ក្រសែភ្នែក​មហាជន ជាពិសេស​ភាពចម្រូងចម្រាស់​ដ៏​អាក្រក់​នៅលើ​បណ្តាញ​សង្គម Instagram​។​

​    ​ហើយ​ខណៈដែល​បណ្តា​អ្នកគាំទ្រ​នាំគ្នា​យកចិត្តទុកដាក់​ដើម្បី​ឃ្លាំមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​តារា​សិល្បៈ​មកពី​ផលិតកម្ម  SM Entertainment រូបនេះ នាង​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ទៅកាន់​ប្រិយមិត្ត​ទាំងនោះ​ដោយ​នាង​បាន​បិទ​គណនី​ផ្ទាល់ខ្លួន​របស់​នាង​។​

​    ​ទោះបីជា​នាង​មិនបាន​បង្ហាញខ្លួន​នៅលើ​បណ្តាញ​សង្គម បណ្តា​ក្រុម​អ្នក​រិះគន់​នាង​បច្ចុប្បន្ន​កំពុងតែ​ស្ថិតនៅក្នុង​ស្ថានភាព​ភ័យខ្លាច​មួយ ដោយសារតែ​ការ​បង្ហោះ​សារ​មួយ​ឃ្លា​ចុងក្រោយ​របស់ Sulli នៅលើ​គណនី​បណ្តាញ​សង្គម​របស់​នាង​។

​    ​ដោយ​ក្នុងនោះ​នាង​បាន​ព្រលយ​ពាក្យ​ថា នាង​នឹង​ត្រឡប់មកវិញ​ជាមួយ​រលក​នៃ​ផ្លូវច្បាប់​ប្រឆាំង​ជាមួយនឹង​អ្នក​ដែល​ព្យាយាម​ព្យាបាទ​នាង​នៅក្នុង​ការបញ្ចេញមតិ​នៅក្នុង​បណ្តាញ​សង្គម​របស់​នាង​៕

adverise with khmeread
ប្រភព៖ Koreaboo

មតិយោបល់