adverise with khmeread 1c59d876 0ea9 4327 82c3 7ca6809f578d

ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ រួមជាមួយ​​ថ្នាំញៀន​៦​កញ្ចប់ និងម៉ូតូ​បក្ខពួក​៤​គ្រឿង​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ​សែន​ជ័យ​ល្បាត ការពារ​ក្នុងភូមិ​សាស្ត្រ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់ រក្សាទុក​នូវ​សារធាតុ​ញៀន​ចំនួន​៦​កញ្ចប់​តូច​និង​ម៉ូតូ​ចំនួន​៤​គ្រឿង ប្រគល់​ឱ្យ​ប៉ូលិស​ប៉ុស្តិ​ចោមចៅ​ដើម្បី​ធ្វើការ​សាកសួរ​។​

    ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង៩​ ​និង​៤០​នាទី​យប់ ថ្ងៃទី២៣ ឧសភា ២០១៦ នៅលើ​ផ្លូវ​បេតុង​ចូល​ភូមិ​កប់​គង ស្ថិតក្នុង​សង្កា​ត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។

​    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ អ៊ូ ប្រុស​វិ​ន អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ ហើយ​សមត្ថកិច្ច​បាន​ឆែក​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៦​កញ្ចប់​តូច រួម​និង​ម៉ូតូ​៤​គ្រឿង ម៉ាក​ស្មាស់​វី ២​គ្រឿង (​ម៉ូតូ​របស់​ជនសង្ស័យ​មួយគ្រឿង) និង​២​គ្រឿង​ទៀត​ម៉ាក Suzuki Let និង​ម៉ាក Suzuki  Nex។

​    ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា ដំបូង​កម្លាំង​អន្តរាគមន៍ ចំនួន​២​ម៉ូតូ​មាន​គ្នា​៤​នាក់​បាន​ជិះ​ល្បាត ការពារ​ក្នុង​មូលដ្ឋាន ខណៈពេលដែល​ជិះ​មកដល់​ចំណុច​ផ្លូវ​បេតុង​ច្រកចូល​ភូមិ​កប់​គង ក៏​ប្រទះឃើញ​ក្រុម​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​៦​នាក់ កំពុង​ឈរ​និង​អង្គុយ​លើ​ម៉ូតូ។

​    ឃើញ​ដូច្នេះ​កម្លាំង​បាន ចូលទៅ​សាកសួរ​នាំ ស្រាប់តែ​ក្រុម​ក្មេង​ទាំងនោះ​នាំគ្នា​រត់ចោល​ម៉ូតូ​ប្រសាច​ពេញ​ផ្លូវ ហើយ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់នេះ​តែម្តង។ ​បន្ទាប់ពី​ឃាត់​បាន​សមត្ថកិច្ច រកឃើញ​ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន​៦​កញ្ចប់​តូច​និង​ម៉ូតូ​ចំនួន​៤​គ្រឿង​ដែល​ក្រុម​ក្មេង​ទាំងនោះ​នាំគ្នា​រត់ចោល។​

    ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ប​ញ្ចូ​ន​មក​ប៉ុស្តិ​ចោមចៅ​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ប​ញ្ចូ​ន​ឡើង​តុលា​រការ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់