adverise with khmeread 6e51435b eb38 450d ad2f 0fe75a95a05c

រថយន្ត​ដឹក​ឧបករណ៍​ភ្លេងសម័យ​ឡើង​ទូកដរ​ជ្រុល​ធ្លាក់​ទឹកទន្លេ​

    កណ្តាល ៖ មាន​ករណី​រថយន្ត​ដឹក​ឧបករណ៍​ភ្លេងសម័យ​បើក​ធ្លាក់​ពីលើ​ទូកដរ​ចូល​ទឹកទន្លេ​កាលពី​ថ្ងៃទី២៣ ខែឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោ​១២ និង​៣០នាទី នៅ​ចំណុច​កំពង់ចម្លង​វត្ត​ក្បាលកោះ ស្ថិតក្នុង​ភូមិ​ព្រែក​យាយ​មី ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ប៉ុន្តែ​ពុំមាន​អ្នករងគ្រោះ​ឡើយ។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា  ដំបូង​រថយន្ត​ម៉ាក​ទី​តាន់ ពណ៌​ខៀវ ផ្លាកលេខ​ភ្នំពេញ ​2Q-0565 បើកបរ​ដោយ​ឈ្មោះ​ ខុម ឃ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​ដឹក​ដ​ន្ត្រី​សម័យ ចិត្ត ស្រីមុំ ឃុំ​ក្រាំង​យ៉ូ​វ មាន​ទីលំនៅ​ភូមិ​សំរោង ឃំ​ក្រាំ​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល បាន​បើករថយន្ត​ចុះ​ទូកដ​(​ត្រើយ​ខាងកើត​) បណ្ដាលឱ្យ​ជ្រុល​ធ្លាក់​ទឹកទន្លេ​តែម្ដង។​

    ប្រភព​បន្តថា មូល​ហ​តុ​រថយន្ត​ហ្វ្រាំង​មិន​ស៊ី ក៏​ជ្រុល​កិន​លើ​កំណល់​បណ្ដាលឱ្យ​ផ្អៀង​ទូក​ចូល​ទឹក​លិចទៅ​ក្នុង​ទឹកទន្លេ​បាសាក់​ទាំង​ទូកដរ ទាំង​រថយន្ត តែម្ដង។ ចំណែក​រថយន្ត​បាន​អូស​ពី​ទឹក​ឡើងគោក។​

    ក្នុងករណីនេះ​មិន​បណ្ដាល​មនុស្ស​រងរបួស​នោះទេ តែ​បណ្ដាលឱ្យ​ខូចខាត​ឧបករណ៍​ភ្លេង​ដូចជា ៖ ធុងបាស់​ចំនួន​០៦ធុង ធំ​០២ ​និង​អាំ​ភ្លី​០១​ឈុត រថយន្ត​០១​គ្រឿង។

​    ចំណែក​ម្ចាស់​ទូកដរ​ឈ្មោះ សុង លាង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ព្រែក​តា​ជ្រូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល។

​    ក្នុង​ករណីនេះ​ភាគី​ខាង​រថយន្ត​ពុំបាន​ប្ដឹង​ពី​ម្ចាស់​ទូកដរ​នោះឡើយ ដោយ​សុខចិត្ត​យក​សម្ភារៈ​និង​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់