adverise with khmeread F30fa953 ef92 40ff a4eb d4f1f965cdd8

បុរស​ពោះម៉ាយ​ល្បួង​ក្មេងស្រី​អាយុ​១០​ឆ្នាំ​រំលោភ បាន​៣​ដង​ជាប់​ខ្នោះ​

    កំពង់ចាម ៖ បុរស​ពោះម៉ាយ​ល្បួង​ក្មេងស្រី​អាយុ​១០​ឆ្នាំ​រំលោភ បាន​៣​ដង​ជាប់​ខ្នោះ​ត្រូវបាន​ប៉ូលិស​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦ ធ្វើការ​ចោទប្រកាន់​តាម​ច្បាប់។​

    ប៉ូលិស​និយាយថា បុរស​ពោះម៉ាយ​ម្នាក់​ឈ្មោះ កុយ ចាន់នី អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ព្រែក​ពោធិ៍​លើ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ បាន​ប្រើល្បិច​លួងលោម​ក្មេងស្រី​អាយុ​១០​ឆ្នាំ នាំយកទៅ​រំលោភ​សេពសន្ថវៈ​រហូត​បានសម្រេច​៣​ដង។​

    ប៉ូលិស​ន្ត​ថា កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា ត្រង់ចំណុច​ច​ភូមិសាស្ត្រ​ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ មាន​អំពើ​រំលោភ​សេពសន្ថវៈ ដែល​បង្កឡើង​ដោយ​បុរស​ពោះម៉ាយ​ខាងលើ​បាន​ប្រើល្បិច​នាំ​ក្មេងស្រី​អាយុ ១០ ​ឆ្នាំ​ចូលទៅ​ក្នុងព្រៃ​ស្ងាត់​មួយកន្លែង ហើយ​បុរស​នេះ​បាន​ឲ្យ​លុយ​មក​ក្មេងរងគ្រោះ​ចំនួន​២០០០​រៀល ក្នុងពេលដែល​ម្តាយ​ឪពុក​មិន​នៅផ្ទះ​នោះ។

​    រហូត​ម​ដល់​វេលា​ម៉ោង​៤ និង​៥០​នាទី​ល្ងាច ថ្ងៃទី​២១ ខែ​ឧសភា ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ពោធិ៍​បានទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ជា​ម្តាយ របស់​ក្មេងស្រី​រងគ្រោះ ដោយបាន​ប្តឹង​ចោទប្រកាន់​ទៅលើ​បុរស​ឈ្មោះ ចាន់ នី រស់នៅ​ឃុំ​ស្រុក​ជាមួយគ្នា​ថា​បាន​ចាប់​កូនស្រី​របស់គាត់​រំលោភ​សេពសន្ថវៈ រហូត​បានសម្រេច។​

    លុះ​មកដល់​ព្រឹក​ថ្ងៃទី​២២​ ខែឧសភា សមត្ថកិច្ច​បាន​ហៅ​ជនសង្ស័យ​មក​សួរ​នាំនៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្រីសន្ធរ ហើយ​ក៏បាន​ឃាត់ខ្លួន​តែម្តង​តាម​បញ្ជា​របស់លោក​ព្រះរាជអាជ្ញា​អម សាលាដំបូង​ខេត្ត។​

    ផ្អែក​តាម​បណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​រៀបរាប់ថា នៅវេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២០ ខែ​ឧសភា គឺ​តាម​សាក្សី​បាន​បំភ្លឺថា​បានឃើញ​ជនសង្ស័យ​ខាងលើ​ឌុប​កូនស្រី​គាត់ ចេញពី​ព្រៃ​ទួល​មួយកន្លែង​នៅខាងមុខ​វត្ត​ព្រែក​ពោធិ៍។​

    ក្រោយពី​បាន​ស្តាប់ឮ​ដូច្នេះ ម្តាយ​ហៅ​កូនស្រី​មកកាន់​មន្ទីរពេទ្យ​ស្រុក​ស្រី​សន្ធរ​ឲ្យ​គ្រូពេទ្យពិនិត្យ ហើយ​កូនស្រី​បាន​និយាយប្រាប់​ពី​រឿង​ហេតុថា ជនសង្ស័យ​គឺ​បាន​ចាប់រំលោភ​នាង​បានសម្រេច​រហូតដល់​ទៅ​៣​ដង​កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។​

    បុរស​ពោះម៉ាយ​ខាងលើ​នោះ​ទើបតែ​លែងប្រពន្ធ​បាន កន្លះ​ខែ​ដោយបាន​ធ្លាប់​មក​ធ្វើ​ជាង​ផ្ទះ​ក្បែរ​នឹង​ផ្ទះ​របស់​ក្មេងស្រី​រងគ្រោះ ថែមទាំង​បាន​ធ្លាប់​ឲ្យ​លុយ​ចាយ​ទៀតផង។​

    តាម​របាយការណ៍​បុរស​នេះ​មិនបាន​ឆ្លើយ​សារភាព​នោះទេ តែ​ក្មេងស្រី​រងគ្រោះ​ក៏បាន​ឆ្លើយ​រឿង​ពិត​និង​មានការ​ពិនិត្យ​កោសល្យវិច័យ​ពី​មន្ទីរពេទ្យ​ទៀត រហូតដល់​រសៀល​ថ្ងៃទី​២៣​ ខែឧសភា​នេះ ជនសង្ស័យ​កំពុងតែ​ស្ថិតក្នុង​ការសួរនាំ​ពី​មន្ត្រី​តុលាការខេត្ត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់