adverise with khmeread 10993 xki6wt

មិន​នឹកស្មាន​ដល់​! Angelina Jolie ឥឡូវ​ក្លាយជា​សាស្ត្រាចារ្យ​នៅ​សាលា​ជំនាញ​សេដ្ឋកិច្ច​របស់​អង់គ្លេស​

    ​នាង​គឺជា​តួ​សម្ដែង​ដែល​ឈ្នះ​ពារ​ង្វាន់ Oscar ជា​សកម្មជន​នយោបាយ​ម្នាក់ និង​ឥឡូវ​នាង Angelina Jolie Pitt អាច​បន្ថែម​ការអប់រំ​ទៅក្នុង​បញ្ជី​នៃ​តួនាទី​របស់​នាង​មួយទៀត​ហើយ​។​

​    ​តារា​ហូលីវូដ​ត្រូវបាន​គេ​តែងតាំង​ជា​សាស្ត្រា​បណ្តោះអាសន្ន​នៅ​សាលា​ជំនាញ​សេដ្ឋកិច្ច​ទីក្រុង​ឡុង​ដ៍ (London School of Economics) ជា​សាកលវិទ្យាល័យ​មាន​កិត្យានុភាព​បំផុត​មួយ​របស់​ប្រទេស​អង់គ្លេស​។​

​    ​នាង​នឹងចូលរួម​ជាមួយនឹង​អតីតរដ្ឋមន្ត្រី​ការបរទេស​លោក William Hague ក្នុង​ជា​សាស្ត្រាចារ្យ​ម្នាក់​មជ្ឈមណ្ឌល​ដើម្បី​ស្ត្រី សន្តិភាព និង​សន្តិសុខ (Centre for Women, Peace and Security) របស់​សាកលវិទ្យាល័យ ជា​កន្លែង​ដែល​នាង​នឹង​ជួយ​បង្រៀន​និស្សិត​ដែល​កំពុង​រៀន​សញ្ញាប័ត្រ​អនុបណ្ឌិត​។​

​    ​Jolie Pitt ដែល​បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ម្នាក់​សម្រាប់​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់ UN និង​ថ្មីៗ​នេះ​ក្លាយជា​បេសកជន​ពិសេស​ម្នាក់​គឺជា​អ្នកធ្វើ​យុទ្ធនាការ​ដ៏​លេចធ្លោ​ម្នាក់​ដើម្បី​ការពារ​សិទ្ធិ​ជនភៀសខ្លួន ប្រឆាំង​ការរំលោភ​ផ្លូវភេទ និង​ប្រឆាំង​ការប្រើ​ផ្លូវភេទ​ធ្វើជា​អាវុធ​សង្គ្រាម​។​

​    ​នាង​បាន​និយាយថា "​ខ្ញុំ​ពិតជា​មាន​សេចក្ដីសោមនស្ស​ខ្លាំងណាស់​ចំពោះ​ការបង្កើត​កម្មវិធី​អនុបណ្ឌិត​នេះ​។ ខ្ញុំ​សង្ឃឹមថា​ស្ថាប័ន​ផ្សេងទៀត​នឹងធ្វើ​តាម​គំរូ​មួយ​នេះ ព្រោះ​វា​ជា​រឿង​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​ពង្រីក​ការសន្ទនា​លើ​របៀប​ជំរុញ​សិទ្ធិ​របស់​ស្ត្រី​និង​បញ្ចប់​និ​ទណ្ឌ​ភាព​នៃ​ឧក្រិដ្ឋកម្ម​ដែល​គ្មាន​សមាមាត្រ​ប៉ះពាល់​ដល់​ស្ត្រី ដូចជា​អំពើ​ហឹ​ង្សា​ផ្លូវភេទ​ក្នុង​ជម្លោះ​ជាដើម​"​។​

​    ​នាង​បន្តថា "​ខ្ញុំ​ទន្ទឹងរង់ចាំ​ការបង្រៀន​និង​រៀន​សូត​ពី​និស្សិត​វិញ​ដូចគ្នា ព្រមទាំង​ការចែករំលែក​បទពិសោធ​ន៍​ផ្ទាល់ខ្លួន​របស់ខ្ញុំ​លើ​ការធ្វើការ​ជាមួយ​បណ្តារ​រដ្ឋាភិបាល​នានា​និង​អង្គការសហប្រជាជាតិ​"៕

adverise with khmeread
ប្រភព៖ independent

អ្នកនឹងចូលចិត្ត

មតិយោបល់