adverise with khmeread Index

ច្រឡំស្មានថា"ចោរ"ព្រួតវាយទ្រមខ្លួន ប៉ូលិសឃាត់ខ្លួន២នាក់

    បាត់ដំបង ៖ បុរស២នាក់ត្រូវប៉ូលិសក្រុងបាត់ដំបងឃាត់ខ្លួនកាលពីវេលាម៉ោង១០កន្លះយប់ថ្ងៃទី២២ធ្នូឆ្នាំ២០១៥បន្ទាប់ពីបានប្រើហិង្សាដោយចេតនាវាយបុរសម្នាក់បែកមុខ នៅចំណុចរង្វង់មូលព្រះនរាយស្ថិតក្នុងភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងដោយច្រឡំស្មានថា"ចោរ"។
    ប៉ូលិសនិយាយថា ជនសង្ស័យបង្កមួយក្រុមមានគ្នា៧ទៅ៨នាក់បានព្រួតវាយជនរងគ្រោះឈ្មោះអ៊ូច ពៅភេទប្រុសអាយុ៣២ឆ្នាំមានទីលំនៅស្នាក់នៅផ្ទះជួលក្រុមទី៤១ភូមិ.សង្កាត់ខាងលើមុខរបរចាប់ម៉ូយឡានដោយយល់ច្រឡំថាចោរបានលួចទ្រព្យសម្បត្តិ។
    ក្នុងករណីនេះប៉ូលិសក្រុងបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ឈ្មោះឃឹម រត្ន័ភេទប្រុសអាយុ៣៦ឆ្នាំ.និងឈ្មោះពៅ.វុទ្ធីភេទប្រុសអាយុ៣៥ឆ្នាំមុខរបរលក់បន្លែរស់នៅភូមិ-សង្កាត់ជាមួយគ្នា។
   បុរសទាំង២នាក់ត្រូវបានប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

adverise with khmeread

មតិយោបល់