E88eb32a b3bc 49ab 9062 5b7d13871960

រថយន្ត​ធុន​ធំ​បុក​និង​កិន​ខ្ទេច​អ្នកជិះ​ម៉ូតូ​ម្នាក់​ស្លាប់​

    ឧ​ត្ត​រ​មានជ័យ ៖ រថយន្ត​ធុន​ធំ​មួយគ្រឿង​មិន​ស្គាល់​ម៉ាក បាន​បើក​បុក​អ្នកបើក​ម៉ូតូ កិន​ខ្ទេច មួយ​កំណាត់​ខ្លួន​បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់ ហើយ​រថយន្ដ​បង្ក​បើក​គេចខ្លួនបាត់។

​    គ្រោះថ្នាក់​នេះ បានកើត​ឡើង កាលពី​វេលា​ចន្លោះ​ពី​ម៉ោង​១១​ ទៅ​១២​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦ ស្ថិតនៅ​ខាងលិច​ភូមិ​ទន្លេ​ស ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​    របាយការណ៍​ប៉ូលិស​ស្រុក​បន្ទាយ​អំពិល​បានឱ្យដឹងថា ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ​ឃើញ​ហេតុការណ៍ ខាងលើ ក៏បាន​ចុះ​មើលទៅ​កន្លែងកើតហេតុ​ភ្លាមៗ ក៏បាន​សន្និដ្ឋានថា  ជនរងគ្រោះ​ស្លាប់ ដោយសារ​រថយន្ត​ខ្នាត​ធំ​បុក និង​កិន​ខ្ទេច​មួយ​កំណាត់​ខាងក្រោម ក្នុងខណៈពេល​ជនរងគ្រោះ កំពុង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វេ​វ សេរី​០១៤ អត់​ស្លាក​លេខ។

​    បន្ទាប់ពី​រថយន្ត​ហើយ​ក៏បាន​គេចខ្លួនបាត់​ពីព្រោះ​ពេល​កើតហេតុ​ភ្លាមៗ​គ្មាន​អ្នកណាម្នាក់​ឃើញ​ឡើយ ដោយសារតែ​កន្លែង​គ្រោះថ្នាក់​ខាងលើ ជា​ភូមិ​ដាច់ស្រយាល ពី​ផ្ទះ​ប្រជាពលរដ្ឋ និង​យប់​ជ្រៅ​ផង មិនសូវមាន​អ្នកបើកបរ​ឆ្លងកាត់​ឡើយ។

​    បច្ចុប្បន្ន កម្លាំង​ប៉ូលិស​ជំនាញ កំពុង​រក​សាច់ញាតិ និង​អត្តសញ្ញាណ​ជនរងគ្រោះ ដើម្បី​យក​សាកសព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី។ ចំណែក​រថយន្ដ​បង្ក​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​នាំយក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​

មតិយោបល់