adverise with khmeread 3d886b2c 9140 4867 94cc bb04f6dabd46

រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន LHR បើក​ទាក់​ខ្សែភ្លើង​បណ្តាល​ឲ្យ​បាក់​បង្គោល​ភ្លើង​២​ដើម​

    ភ្នំពេញ​ ៖ រថយន្ត​ដឹក​ប្រេង​មួយគ្រឿង​របស់​ក្រុមហ៊ុន LHR បាន​បើក​ទាក់​ខ្សែភ្លើង​បណ្តាល​ឲ្យ​បាក់​បង្គោល​ភ្លើង​អស់​២​ដើម និង​បង្ក​ឲ្យ​មានការ​ទុស្សេ​ខ្សែភ្លើង ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល ប៉ុន្តែ​មន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​ថ្ងៃត្រង់​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។​

    បន្ទាប់ពី​ហេតុការណ៍​កើតឡើង​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើ​អន្តរាគមន៍ ដោះស្រាយ​ការងារ​ជាបន្ទាន់។​

    នេះ​ចាត់ទុកជា​សំណាង​ដែល​រថយន្ត​ប្រេង ចំណុះ​២៨.០០០​លីត្រ​មានតែ​ស៊ីទែន​ទទេ គ្មាន​ប្រេង​បង្ក​គ្រោះថ្នាក់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់