adverise with khmeread 1

​ភស្តុតាង​ទាំងនេះ​បង្ហាញថា Man Utd ជ្រើសរើស​លោក Van Gaal ខុស​តាំង​ពីថ្ងៃ​ទីមួយ​ដោយ​មិនដឹង​ខ្លួន​

​    ​ការអត្ថាធិប្បាយ​របស់​អនុប្រធាន​នាយក​ប្រតិបត្តិ​ក្លឹប Manchester United លោក Ed Woodward អំពី​លោក Louis van Gaal បន្ទាប់ពី​បុរស​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​មកដល់​ក្លឹប ឥឡូវ​វា​បាន​តាម​លង​គាត់​ហើយ​។​

​    ​លោក Van Gaal ត្រូវបាន​បណ្តេញចេញ​ដោយ​ក្រុម​បិសាច​ក្រហម​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​ជ័យជម្នះ FA Cup វគ្គ​ផ្តាច់ព្រ័ត្រ​ហាក់​មិនបាន​ជួយ​គាត់​ឱ្យនៅ​ជាមួយ​ក្លឹប​ក្នុង​ឆ្នាំ​ទី​បី​របស់ខ្លួន​។​

​    ​កាលពី​អំ​ឡូង​ពីរ​រដូវ​កាល​ដំបូង​របស់គាត់​នៅ​ក្របខ័ណ្ឌ Premier League លោក Van Gaal បាន​បរាជ័យ​ក្នុង​ការនាំ​កេរ្តិ៍ឈ្មោះ​របស់គាត់​ដែល​ល្បី​ថា ពូកែ​លេង​បាល់​លឿនៗ​និង​ប្រយុទ្ធ​មុត​ស្រួច​។​

​    ​ច្បាស់​ណាស់ ទាំងនេះ​គឺជា​អ្វីដែល​លោក Woodward បាន​អះអាងថា លោក Van Gaal នឹង​នាំ​បាល់ទាត់​បែបនេះ​បន្ទាប់ពី​ចំណាយពេល​ដ៏​យ៉ាប់យ៉ឺន​អស់ ១០ ខែ​ជាមួយ​លោក David Moyes ដែល​បានធ្វើឱ្យ​ក្លឹប​ខ្ចាយ​ទៅ​លេខ​ប្រាំពីរ​។​

​    ​ក្រឡេក​ទៅ​មើល​កាលពី​ឆ្នាំ ២០១៤ លោក Woodward បាន​និយាយថា "​គាត់​មាន​ថាមពល​ដ៏​អស្ចារ្យ​ហើយ​សំខាន់​ជាងនេះទៅទៀត គាត់​ចូលចិត្ត​លេង​បាល់ទាត់​បែប​ប្រយុទ្ធ​។ ប្រសិនបើ​អ្នក​ចាំ​ក្រុម Barcelona ដែល​គាត់​បាន​ដឹកនាំ​កាលពី​ទសវត្សរ៍​ទី ៩០ ពួកគេ​លេង​បាល់​ប្រយុទ្ធ​អស្ចារ្យ​ណាស់​! ហើយ​ការប្រកួត​ដែល​យើង​បាន​លេង​ជាមួយ​ពួកគេ​ក្នុង​រដូវ​កាល ៩៨/៩៩ នោះ​ហើយ​គឺជា​បាល់ទាត់​ដែល​ក្រុម​អ្នកគាំទ្រ Manchester United ចង់បាន​។ វា​ជា​ផ្នែក​មួយ​នៃ DNA របស់​ពួកគេ​យើង​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់