adverise with khmeread 13277903 979477242167191 800055328 n

ខ្មាស់​គេ​ណាស់​! កំបាំង​ពី​ភ្នែក​ប្តី​លេងល្បែង​ឈ្ងុយ​តែម្តង​

    ប៉ៃលិន ៖ ស្ត្រី​៣​នាក់​ញៀន​នឹង​ល្បែងស៊ីសង​ពេល​ប្តី​មិនដឹង​ត្រូវបាន​ប៉ូលិស​ក្រុងប៉ៃលិន​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២៣​ ខែឧសភា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្សារ​ថ្មី ភូមិ​អូរ​ច្រា​រលើ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​រួច​អប់រំ​ធ្វើ​កិច្ចសន្យា​ដោយ​តម្រូវឱ្យ​ប្តី​និង​ក្រុមគ្រួសារ​ធានា​យកទៅ​អប់រំ​បន្ត។​

    ប៉ូលិស​និយាយថា  ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​ឃាត់ខ្លួន​ក្នុងករណី លេងល្បែង​ស៊ីសង​ខុសច្បាប់​នៅ​ចំណុច​ផ្សារ​ថ្មី រួមមាន ៖ ១ -​ឈ្មោះ ហៃ​ សុភាព ភេទ​ស្រី ម្ចាស់ផ្ទះ​, ២-​ឈ្មោះ ឆេង ស្រី​ពេជ្រ ភេទ​ស្រី​ និង​៣-​ឈ្មោះ មាស ស្រីមុំ ភេទ​ស្រី​។ អ្នក​ទាំងអស់​រស់នៅ​ភូមិ​អូរ​ច្រា​លើ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​ត្រូវបានធ្វើ​ការអប់រំ​ណែនាំ​ឱ្យ​ប្តី​និង​អាណាព្យាបាល​ធានា​ទៅ​អប់រំ​ណែនាំ​បន្ត​៕

adverise with khmeread

មតិយោបល់