Untitled 1

ស្តាប់​ខ្សែអាត់​ថ្លែង​ពាក្យ​ចុងក្រោយ​របស់​អាកាសយានិក​មុនពេល​យន្តហោះ MS804 ធា្ល​ក់ គួរឱ្យ​សង្រេង​!

​    ​សំឡេង​ឃ្លី​ប​ដំបូង​ចេញពី​យន្តហោះ EgyptAir ជើងហោះហើរ MS804 បានបង្ហាញ​ថា​អ្វីៗ​ទាំងអស់​នៅលើ​យន្តហោះ​នេះ​ល្អ​គ្រប់យ៉ាង ហើយ​ក្រោម​មក​តែ​បន្តិច​ប៉ុណ្ណោះ​យន្តហោះ​ក៏​ធ្លាក់​តែម្តង​។​

​    ​អ្នកបើក​យន្តហោះ​ម្នាក់នេះ​បាន​ត្រួតពិនិត្យ​ជាមួយនឹង​អ្នកគ្រប់គ្រង​ចរាចរណ៍​លើ​អាកាស​ក្នុង​ក្រុង​អាថែន ខណៈដែល​កំពុង​ហោះ​ហើយ​ជុំវិញ​ទីក្រុង Zurich ប្រទេស​ស្វី​ស និង​បាន​ចែករំលែក​កំប្លែង​សើច​ខ្លះៗ​ជាមួយ​ពួកគេ មុនពេល​និយាយ​ពាក្យ "​រាត្រីសួស្តី​"​។​

​    ​មិនយូរប៉ុន្មាន​បន្ទាប់​មក យន្តហោះ​ក៏​ធ្លាក់​ទៅក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ និង​សម្លាប់​មនុស្ស​ទាំងអស់​នៅលើ​យន្តហោះ​នោះ​។​

​    ​ខ្សែអាត់​សំឡេង​បានបង្ហាញ​លើ​ហោះហើរ​នោះ​មាន​អ្នក​ជក់បារី​ម្នាក់​នៅក្នុង​បន្ទប់ទឹក មុនពេល​យន្តហោះ Airbus 320 ឆេះ​ហើយ​ធ្លាក់​។​

​    ​អ្នកបើក​យន្តហោះ​លោក Mohamed Said Ali Ali Shoukair បាន​ទាក់ទង​ទៅ​ទីក្រុង Zurich នៅពេល​យប់​ថ្ងៃ​ព្រហស្បតិ៍ មុនពេល​ផ្ទេរ​ការត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស​ទៅ​ទីក្រុង Padua៕

 

ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់