Tarmac india 1

ថ្នល់​កៅស៊ូ​ឥណ្ឌា​រលាយ​ដូច​ស្ករ​តាំង​ម៉ែ មិនមែន​គេ​ធ្វើ​ផ្លូវ​អន់​ទេ តែដោយសារ​មេឃ​ក្តៅ ៥១ អង្សា​

    ​រលក​កម្ដៅ​នៅតែ​បន្ត​នៅ​ប្រទេស​ឥណ្ឌា ដោយ​បំបែក​កំណត់ត្រា​ថ្មី​មួយ​សម្រាប់​ប្រទេស​ដែលមាន​សីតុណ្ហភាព​ក្ដៅ​ជាងគេ​មិន​ធ្លាប់មាន​កាលពី​សប្ដាហ៍​មុន ដែល​បណ្ដាលឱ្យ​ថ្នល់​កៅស៊ូ​រលាយ​នៅលើ​ផ្លូវ​ខ្លះ​នៃ​ទីក្រុង​ដ៏​មមាញឹក​មួយចំនួន​រប​ស់​ប្រទេស​ឥណ្ឌា​។​

​    ​ប្រជាជន​នៅក្នុង​ទីក្រុង Valsad នៃ​រដ្ឋ Gujarat ជាប់​ស្បែកជើង​ពេញ​ថ្នល់ ខណៈដែល​ពួកគេ​ដើរ​ឆ្លងកាត់​ផ្លូវ​កៅស៊ូ​ក្នុង​សីតុណ្ហភាព ៥១ អង្សា​។​

​    ​វីដេអូ​ទូរទស្សន៍ NDTV បានបង្ហាញ​មនុស្ស​ក្លាយជា​អន្ទាក់​នៅលើ​ថ្នល់​កៅស៊ូ​រលាយ​នោះ ដែល​ស្បែកជើង​របស់​ពួកគេ​បានជា​ប់​ពេញ​ថ្នល់​កៅស៊ូ​។​

​    ​ខ្លះទៅ​មិន​ទៅយក​ស្បែកជើង​វិញ​ទេ ហើយ​មាន​ស្ត្រី​ម្នាក់​បាន​ដួល​នៅលើ​ថ្នល់ ខណៈដែល​នាង​បាន​លី​របស់​ធ្ងន់​នៅលើ​ផ្លូវ​ទៀតផង​។​

​    ​គួរ​រំលឹក​ផងដែរ​ថា សីតុណ្ហភាព​នៅ​ផ្នែក​ខ្លះ​នៃ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​កើន​ដល់ ៥០ អង្សា​កាលពី​ថ្ងៃ​សៅរ៍​។ កំណត់ត្រា​ថ្មី គឺ​រហូត​ទៅដល់ ៥១ អង្សា នៅក្នុង​ទីក្រុង Phalodi ក្នុង​ភាគ​ខាងលិច​រដ្ឋ Rajasthan​។ ពីមុនមក​ប្រទេស​ឥណ្ឌា​ធ្លាប់មាន​សី​តុ​ណ្ហា​ភាព​ក្ដៅ​ដល់​តែ ៥០,៦ អង្សា ក្នុង​ឆ្នាំ ១៩៥៦ នៅ​ទីក្រុង Alwar ក្នុង​រដ្ឋ Rajasthan៕

 

ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់