adverise with khmeread Kane and rashford

អ្នកជំនាញ​បាល់ទាត់​ជឿថា Marcus Rashford មាន​សមត្ថភាព​ប្រជែង​ជាមួយ Harry Kane

​    ​លោក Ian Wright អតីត​កីឡាករ​អង់គ្លេស​ជឿថា Marcus Rashford គឺជា​កីឡាករ​តែ​ម្នាក់​គត់​ដែលមាន​សមត្ថភាព​និង​អាច​បង្ក​ការគំរាមកំហែង​ចំពោះ​តំណែង​ខ្សែ ប្រយុទ្ធ​របស់​កីឡាករ Harry Kane សម្រាប់​ព្រឹត្តិការណ៍ Euro 2016​។ មានការ ភ្ញាក់ផ្អើល​នៅពេល​លោក Roy Hodgson បញ្ចូល​កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ​ក្នុង​ក្រុម​ជម្រើស​២៦​នាក់​បណ្តោះអាសន្ន​របស់​លោក​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​នៅ​បារាំង​។  

​    ​លោក Hodgson បាន​មើលរំលង​ខ្សែប្រយុទ្ធ Jermain Defoe ហើយ​ជ្រើស រើសយក Rashford ហើយ​លោក​ជឿថា កីឡាករ​វ័យ​ជំទង់​រូបនេះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដែល​អាចឈាន​ចូលក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​។ លោក បាន​បន្ថែមថា “ Kane ជា​កីឡាករ​សំខាន់​ម្នាក់​ក្នុង​តំណែង​នេះ​។ គាត់​លេង​បានល្អ ណាស់​។ មាន​កីឡាករ​ម្នាក់​គត់​ដែល​អាច​ចូល​ជំនួស ហើយ​ដែល​ខ្ញុំ​គិតថា អាច​បង្កបញ្ហា​ដល់ Kane គឺ Rashford”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់