adverise with khmeread Index

បើករថយន្តលឿនបុកជញ្ចាំងផ្លូវក្រោមដី ស្ពានអាកាសតិចណូ

    ភ្នំពេញ ៖ រថយន្តឡិចសុីសRX400h បើកក្នុងល្បឿនលឿនដល់ផ្លូវកោងមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកជញ្ចាំងផ្លូវស្ពានអាកាសក្រោមដីតិចណូ បណ្តាលឲ្យរថយន្តរងកាខូចខាត។
    គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចក្រោមស្ពានអាកាសតិចណូ ស្ថិតក្នងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
     តាមសាក្សីដែលនៅកន្លែងកើតហេតុឲ្យដឹងថា ដំបូងគេបានឃើញរថយន្តបង្កម៉ាកឡិចសុីស RX400h ពាក់ស្លាកលេខភ្នំពេញ2AF.9779 បើកបរដោយបុរសម្នាក់ ដែលបានបើកចូលផ្លូវក្រោមស្ពានអាកាសតិចណូទិសដៅពីជើងទៅកើតក្នុងល្បឿនលឿន។
    ខណ:មកដល់ចំណុចកើតហេតុមិនបានបន្ថយល្បឿនក៏បានជ្រុលចង្កូតទៅបុកជញ្ចាំងស្ពានអាកាសក្រោមដីតែម្ដងបណ្ដាលឲ្យបែកកង់មុខផ្នែកខាងស្ដាំរងការខូចខាត។ រីឯរថយន្តបង្កមិនអាចបន្តទៅមុខបាន ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះក៏មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។
    ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុភ្លាមៗនិងបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍មកធ្វើការវាស់វែងស្ទួចថយន្តបង្កយកទៅក្សាទុកការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

adverise with khmeread

មតិយោបល់