adverise with khmeread Gotze

ឥឡូវ​ទិញ​នរណា​វិញ​? Gotze ធ្វើ​មិនដឹងមិនឮ​ចំពោះ​ការ​ចែចូវ​របស់ Liverpool

​    ​កីឡាករ​ខ្សែបម្រើ Mario Gotze បានធ្វើ​ឲ្យ Liverpool ជួប​នូវ​បរាជ័យ​ធ្ងន់ធ្ងរ  បន្ទាប់ពី​កីឡាករ​ជើងឯក​វើ​ល​ខាប់​រូបនេះ​បាន​ប្តេជ្ញាចិត្ត​បន្ត​អនាគត​ជាមួយ​ក្លឹប Bayern Munich​។ ខ្សែប្រយុទ្ធ​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ​ស្ថិតនៅលើ​កំពូល​តារាង​នៃ​កីឡាករ​ដែល Liverpool ចង់​ផ្ទេរ ដោយ​លោក Jurgen Klopp សង្ឃឹមថា នឹង អាច​ជួប​ជាមួយ​អតីត​កីឡាករ​របស់លោក​វិញ​។​

​    ​Gotze បាន​និយាយថា “​ខ្ញុំ​ត្រៀមខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​នៅ​ទីក្រុង​មូ​និក ហើយនឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​លេង​ឲ្យ​បានល្អ​សម្រាប់​ការហ្វឹកហាត់​ដំបូង​របស់ខ្ញុំ​ក្រោម​ការដឹកនាំ​របស់លោក Carlo Ancelotti ”​។ ប៉ុន្តែ Gotze គ្មាន​ឈ្មោះ ក្នុង​ផែនការ​របស់លោក Carlo ទេ ហើយ​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​នៅសល់​កិច្ចសន្យា​តែមួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ជាមួយ​ក្រុម Bayern Munich៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់