adverise with khmeread Zlatan 2

Man Utd មានគម្រោងនាំកីឡាករល្បីៗនិងមានសមត្ថភាពជាច្រើនដើម្បីធ្វើស៊ីក្រុមនៅ BPL រដូវកាលក្រោយ

​    ​Zlatan Ibrahimovic អាច​នឹង​ក្លាយជា​កីឡាករ​ដំបូង​ដែល​ត្រូវ​ផ្ទេរ​មក​ក្នុង​អាណត្តិ​គ្រូបង្វឹក​ថ្មី​របស់​ក្លឹប Man Utd លោក Jose Mourinho​។​

​    ​បន្ទាប់ពី​ចប់​កិច្ចសន្យា​ជាមួយ​ក្លឹប PSG កីឡាករ​ខ្សែប្រយុទ្ធ Zlatan បាន​យល់ព្រម​ចូលរួម​ជាមួយ Man Utd នៅ​រដូវក្តៅ​នេះ​។ Zlatan វ័យ​៣៤​ឆ្នាំ​បាន​យល់ព្រម​នឹង​កិច្ចសន្យា​មួយឆ្នាំ​ជាមួយនឹង​ជម្រើស​សម្រាប់​ឆ្នាំ​បន្ថែមទៀត ហើយ​កិច្ច សន្យា​ផ្ទេរ​នេះ​អាច​នឹងត្រូវ​ប្រកាស​ក្នុង​រយៈពេល​៤៨​ម៉ោង​។ ខ្សែប្រយុទ្ធ​សញ្ជាតិ ស៊ុយអែត​រូបនេះ​ចង់​ដោះស្រាយ​បញ្ហា​អនាគត​មុនពេល​ដឹកនាំ​ក្រុម​ជម្រើស ជាតិ របស់ខ្លួន​ទៅ​ចូលរួម​ព្រឹត្តិការណ៍ Euro 2016​។

​    ​លោក Jose ចង់​ចាប់ផ្តើម​ការងារ​ភ្លាមៗ ហើយ​ធ្វើ​ការងារ​លើ​ការផ្ទេរ​កីឡា ករ​ជា​គោលដៅ​ស្រប​ពេលដែល Manu Utd ប្តេជ្ញា​ធ្វើការ​ងារ​ឲ្យ​បាន​ឆាប់​ក្រោម​ការដឹក នាំ​របស់​គ្រូបង្វឹក​ថ្មី​រូបនេះ​។ គោលដៅ​សំខាន់​លោក Jose មាន​កីឡាករ James Rodriguez របស់​ក្លឹប Real Madrid ខ្សែការពារ John Stones របស់ Everton កីឡាករ Marquinhos របស់ PSG និង Pierre Emerick Aubameyang៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់