adverise with khmeread 7dafa62b decc 466c 85cb 6b71140792c2

ប្រទះឃើញ​សព​បុរស​ម្នាក់​នៅក្នុង​ចម្ការ​ប្រេងខ្យល់​

    ស្វាយរៀង ៖ សព​បុរស​ម្នាក់​មាន​ល​ក្ខ​ណៈ​ហើម​ស្អុយ​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ថ្ងៃទី​២៤​ ឧសភា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​នៅក្នុង​ចំការ​ប្រេងខ្យល់ ​ភូមិ​ទួល​អំពិល​ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​។​

    ប៉ូលិស​និយាយថា មាន​ប្រជាពលរដ្ឋ​ឈ្មោះ តឹ​ម ណុន ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​អំពិល​ សង្កាត់​ច្រកម្ទេស​ ក្រុង​បាវិត​និង​ឈ្មោះ ខៀវ សុទ្ធ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​អំពិល​ សង្កាត់​ច្រកម្ទេស ​ក្រុង​បាវិត​ បាន​ទៅ​ដក​ផ្សិត​ប្រទះឃើញ​មនុស្ស​ដេកស្លាប់​នៅក្នុង​ចំការ​ប្រេងខ្យល់​របស់​ឈ្មោះ ញាណ ចាន់​ធឿន ភេទ​ប្រុស ​អាយុ​៦២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ទួល​អំពិល​ សង្កាត់​ច្រកម្ទេស​ ក្រុង​បាវិត​ខេត្តស្វាយរៀង​។​

    បន្ទាប់ពី​ប្រទះឃើញ​សាកសព​ពួកគាត់​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​លោក វរៈសេនីយ៍ឯក កុយ សុភាព ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​គ​របាល​ខេត្តស្វាយរៀង​ ដោយមាន​ការសម្របសម្រួល​ពី​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះ​អាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​។​

    ក្រោយពេល​គណៈកម្មការ​ចម្រុះ​ធ្វើការ​ការពិនិត្យ​បង្ហាញឱ្យឃើញថា សាកសព​ភេទ​ប្រុស​ អាយុ​ប្រហែល​៤០​ឆ្នាំ ​ជាង​កំពស់​១,៧៥​ម៉ែត្រ មិន​ស្គាល់​អត្តសញ្ញាណ​ដេកស្លាប់​ក្បាល​ទៅ​ទិស​ខាងត្បូង​ជើង​សណ្តូក​ត្រង់​ទៅ​ទិស​ខាងជើង​មាន​សភាព​ស្អុយរលួយ​ស្វិត​ទៅវិញ​គ្មាន​សំលៀកបំពាក់​កំបុត កជើង​ទាំងពីរ​និង​ដាច់​ម្រាម​កូនដៃ​ខាងស្តាំ​មួយ​។

​    បច្ចុប្បន្ន​សាកសព​ត្រូវបាន​បញ្ចុះ​នៅក្នុង​ចំកា​ប្រេងខ្យល់ ដើម្បី​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនរងគ្រោះ​និង​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​កំណត់​បទល្មើស​៕
       

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់