adverise with khmeread 1

Alexis Sanchez ប្តូរ​ពី​លេខ ១៧ មក ៧ វិញ​បន្ទាប់ពី​ក្លឹប Arsenal ចេញ​ឈុត​ថ្មី​

​    ​បន្ទាប់ពី​យុទ្ធនាការ Premier League របស់​ពួកគេ​ទើបតែ​បញ្ចប់​បាន​មួយ​សប្តាហ៍​នោះ ឥឡូវ Arsenal បាន​បញ្ចេញ​ឈុត​ថ្មី​សម្រាប់​រដូវ​កាល​ក្រោយ​ដែលមាន​រូបរាង​ទាក់ទាញ​ជាង​មុន​។​

​    ​ការ​រចនា​ថ្មី​នេះ​គឺ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Puma និង​បាន​ឡង់សេ​ដោយ​កីឡាករ Olivier Giroud, Hector Bellerin និង Santi Cazorla​។ ពួកគេ​ក៏ត្រូវ​បាន​ចូលរួម​ដោយ​វីរៈបុរស​របស់​ក្លឹប​ដូចជា​លោក Robert Pires, Thierry Henry និង Fredrik Ljungberg​។​

​    ​អាវដៃខ្លី​ដោយ​គ្មាន​លេខ​នៅ​ពីក្រោយ​នឹង​ដាក់លក់​ក្នុងតម្លៃ ៨០ ដុល្លារ ខណៈ​អាវ​មួយ​កំ​ផ្លេ​លក់​ក្នុងតម្លៃ  ១៤៥ ដុល្លារ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់